ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 02:14 នាទី ចំនួនអានៈ 1731

ព្រៃលិចទឹកតំបន់​ហាម​ឃាត់​ ជម្រកត្រីពងកូន​នៅរដូវ​វស្សា ប្រហែល​០១​ហិច​តា​ស្ថិត​​ក្នុង ​ភូមិ​គោគធ្លក ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយរាបដល់ដី​ក្នុង​គោល​បំណង​យក​ធ្វើ​ជាកម្ម​សិទ្ធិផ្ទាល់ខ្លួន។

កាលពីរសៀលថ្ងៃច័ន្ធទី៣ ខែឧសភា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ ដែលពួកគាត់​​បាន​រាយការណ៍​មក​ថា នៅចំណុចខាងកើតកន្ត្រប់ ខាងកើត​ផ្លូវ​ព្រំប្រទល់​ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ និង ភូមិគោគធ្លក ឃុំកណ្តែកមាន​ការ​ឈូសឆាយព្រៃលិច​ទឹក​តំបន់បីដែល​ជា​តំបន់​ហាមឃាត់ការ​ពារសម្រាប់ជម្រក​ត្រីពងកូននៅរដូវ​វស្សា ត្រូវ​បាន​ជន​មិន​​ស្គាល់មុខ​ឈួសឆាយព្រៃរាប​ស្មើ​ដល់ដីអស់​ប្រហែល​មួយ​ហិចតា។ ខណ:នោះ​ក្រុម​ការ​ងារ​ ការសែត​កម្ពុជាសុវណ្ណភូមិ បាន​ចុះ​ទៅ​ដល់​កន្លែងឈូសឆាយដើម្បី​ថតយក​រូបភាពជាក់​ស្តែង។

នៅថ្ងៃដដែលនេះ លោក ជាម៉ូវ មេភូមិ​គោគធ្លក បានប្រាប់តាម​ទូរស័ព្ទថា លោក​ពុំបាន​ដឹង​រឿង​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះទេ ព្រោះ​តាំង​ពី​លោក​ច្រូតស្រូវ​រួច លោក​ពុំដែល​បាន​ចុះ​ទៅ​វាល​ក្រោក​ទៀតឡើយ។ ចំណែកឯលោកស្រី មិល សុគង្គា មេឃុំកណ្តែក ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកស្រីពុំបាន​ដឹងរឿង​ឈូសព្រៃលិចទឹកនេះដែរ ព្រោះ​មួយរយ:នេះ​រវល់​តែ​ពី​រឿង​កូវីដ១៩។ លោកស្រីមេឃុំបានបន្ថែមថា ចាំអោយក្រុម​ការងារគេចុះទៅមើល កន្លែងឈូសឆាយ​ព្រៃលិចទឹកនោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែកមួយចំនួន​បាន​លួច​បង្ហើប​អោយ​ដឹងថា ការកាប់​រុក​រាន​ទន្ទ្រាន​ដីព្រៃ​ដែល​​ជា​សម្បត្តិរដ្ឋ និងឈូសឆាយព្រៃ​លិច​ទឹក ​នៅ​ឃុំ​កណ្តែក​នេះ​មិន​មែន​ទើប​តែកើត​ឡើង​​នោះ ទេ គឺ​វាកើត​ឡើង​ដដែលៗ​ជា​យូរ​ឆ្នាំណាស់មក​ហើយ ម្យ៉ាង​វិញ​ទៀត​បើទោះ​ជាមេភូមិ​មេឃុំ​គេដឹង​ក៏គេ​មិន​ប្រាប់​អ្នក​ណាដែរ អ្វីៗវា​កើត​ឡើង​ជាប្រព័ន្ធអស់​ទៅ​ហើយ សម្រាប់​អ្នក​មាន​លុយ មាន​បក្សពួក​ មាន​ខ្សែ មាន​ខ្នងបង្អែក។

ពលរដ្ឋ​បាន​រិះគន់ថា បើធ្វើ​មេភូមិ​ មេឃុំ ការ​ពារធនធានធម្មជាតិនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​បាន​ ហើយ​ឆ្លើយ​ថាមិន​ដឹង​យក​រួច​ខ្លួន​អញ្ចឹង ខំប្រឹង​ធ្វើ​មេភូមិ​មេឃុំធ្វើ​អី?​ ម្តេច​មិន​សុំ​ថ្នាក់​លើ​លាលែងពី​ដំណែងទៅ ទុក​អោយ​អ្នក​មានសមត្ថភាព​គេ​ធ្វើ​ម្តង ក្រែងវាគង់វង់បានខ្លះ។

ពលរដ្ឋ​នៅឃុំ​កណ្តែក ស្នើសុំទៅលោក សូ ផ្លាតុង អភិបាល​ស្រុក​ប្រាសាទបាគង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ និង ជាពិសេស ឯកឧត្តម​ ទៀ សីហា អភិបាល គណអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ​រឹតបន្តឹង និង ដាក់ទោសទណ្ឌតាម​ច្បាប់ ចំពោះ​ជន​ខិល​ខូច​ដែល​តែង​តែ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ ដូច​ជាករណីកាប់បំផ្លាញ​ព្រៃឈើ ឈូសឆាយព្រៃព្រៃលិចទឹក​ខាងលើ​នេះជាដើម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1714ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1669ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1789ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1859ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1877ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1809ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2494ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន2075ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2713ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1951ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      518នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13284នាក់
ខែនេះ    35793នាក់
ឆ្នាំនេះ   530257នាក់
សរុប   57881653នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:37