«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ដោយៈ Siem Reap Siem Reap ថ្ងៃទី 06 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2198

 

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោកខាងលិចរួមមានសហភាពអ៊ឺរ៉ុបអង់គ្លេស និងសហរដ្ឋអាមេរិក បានសម្តែងការរិះគន់និងការព្រួយបារម្ភចំពោះការមិនផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតមួយចំនួន ការលុបចោលការបោះឆ្នោតនៅផ្នែកខ្លះនៃរដ្ឋនិងតំបន់មួយចំនួន ការដកសិទ្ធិបេក្ខជន និងចំនួនអាសនៈជាច្រើនដែលត្រូវបានបម្រុងទុកសម្រាប់ពួកយោធា ហើយគណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាបានចោទប្រកាន់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ថាបានលួចបន្លំសន្លឹកឆ្នោត ហើយបានទាមទារឱ្យរៀបចំការបោះឆ្នោតឡើងវិញ។

ភាពចម្រូងចម្រាសនៃលទ្ធផលនៃការបោះឆ្នោត បានក្លាយជាយុត្តិកម្មដ៏សំខាន់មួយសម្រាប់ពួកយោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ក្នុងការធ្វើរដ្ឋប្រហារ។ យោធាបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិមួយអំពីប្រជាប្រិយភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រីធ្លាប់ជាមេដឹកនាំស៊ីវិលចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ២០១៥មក។ រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលនានា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ខណៈពេលដែលអាស៊ាននិងរដ្ឋជាសមាជិកមួយចំនួនរបស់ខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ានេះ។ មេដឹកនាំអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលផ្ទាល់មុខគ្នាមួយដែលទន្ទឹងចង់បានបំផុតដើម្បីជួយដោះស្រាយវិបត្តិនេះ។ ជាវោហាស៍នយោបាយ ប្រទេសចិនត្រូវបានគេចោទប្រកាន់ថាបានគាំទ្រយោធាក្នុងការធ្វើរដ្ឋប្រហារនិងមិនបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងរដ្ឋប្រហារ។ ទោះយ៉ាងណា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនបានពាក់ព័ន្ធអ្វីនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដោយបានសង្កត់ធ្ងន់ថា វាជាការចោទប្រកាន់ដោយហេតុផលនយោបាយ និងមិនអាចទទួលយកបាន។

តើវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់បានកើតឡើងយ៉ាងដូចម្តេច? តើប្រទេសចិនមានការជាប់ពាក់ព័ន្ធអ្វីខ្លះ? ហើយតើគេគួរដោះស្រាយវិបត្តិនយោបាយនេះដោយរបៀបណា? សូមអញ្ជើញអានអត្ថបទវិភាគរបស់បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំណងជើងថា «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានម័តនិងមិនលម្អៀង»៕

អត្ថបទជាភាសាអង់គ្លេស អំពី ៖

«Myanmar's political crisis should be viewed in an objective and impartial way» 
by Kin Phea, PhD. Director General,
International Relations Institute of Cambodia
Royal Academy of Cambodia.

អាចទាញយកមកអាន តាមរយ៖ 

http://rac.gov.kh/royal-academy/research/attachments/original/129.pdf?1619774075

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1634ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1917ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1744ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1814ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2518ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1761ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121496ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2217ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន666ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      343នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8550នាក់
ខែនេះ    78262នាក់
ឆ្នាំនេះ   475270នាក់
សរុប   57826666នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:04