វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត

ដោយៈ Siem Reap Siem Reap ថ្ងៃទី 20 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 11:54 នាទី ចំនួនអានៈ 1790

ព្រៃលិចទឹកជម្រកត្រីពងកូននៅរដូវវស្សា ជម្រកសត្វស្លាប និងជីវ:ចម្រុះគ្រប់ប្រភេទ នៅតំបន់អភិរក្សបឹងពារាំង ស្ថិតក្នុងសង្កាត់សៀមរាប និងសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អស់ប្រហែល៥៥ហិចតា។

ឡានទឹកពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការនគរបាលខេត្តសៀមរាប របស់កងរាជអាវុធហត្ថខេត្តសៀមរាប របស់អាជ្ញាធរអប្សរា និងគ្រឿងចក្ររបស់ឯកឧត្តមសៀងណាំ បានសហការគ្នាដើម្បីពន្លត់អគ្គីភ័យខាងលើនេះ។

បើទោះជាមានឡានពន្លត់អគ្គីភ័យដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយ ក៏ពុំអាចពន្លត់ភ្លើងឆេះព្រៃនេះបានមួយរយភាគរយដែរ អាចគ្រប់គ្រងស្ថានការណ៍បានត្រឹមតែ៨០ភាគរយតែប៉ុណ្ណោះ ព្រោះភ្លើងឆេះងំនៅក្នុងដីល្បាប់ខាងក្រោម ម្យ៉ាងវិញទៀតឆេះជាច្រើនកន្លែងក្នុងពេលតែមួយ ហើយព្រៃស្តុកគ្មានផ្លូវសម្រាប់ឱ្យឡានពន្លត់អគ្គីភ័យចូល ដែលជាហេតុធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង សម្រាប់ក្រុមពន្លត់អគ្គីភ័យខាងលើនេះ។

តែក៏ជាកុសលផលបុណ្យ នៅយប់ថ្ងៃទី១៨ មានភ្លៀងធ្លាក់មួយមេតូច និងយប់ថ្ងៃទី១៩ ភ្លៀងបានធ្លាក់មួយមេធំទៀត ធ្វើអោយភ្លើងឆេះព្រៃ រលត់មួយរយភាគរយ។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិកាលពីថ្ងៃទី១៨ ម្សិលមិញថា ភ្លើងឆេះព្រៃនេះគឺបណ្ដាលមកពីមានអ្នកកាប់រុករានទន្ទ្រានយកព្រៃលិចទឹក ហើយបានដុតរាលឆេះមកពីខាងសង្កាត់សៀមរាបមុន។ លោកក្អោបរ៉នបានបន្តថា មុខសញ្ញាអ្នកឈូសឆាយនិងដុតព្រៃលិចទឹកខាងលើនេះ ខាងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ លោកមានសង្ឃឹម៨៥ភាគរយ ថានឹងអាចចាប់ជនល្មើសបាន។

លោក ទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ម្សិលមិញថា បារីបើគ្មានអ្នកដុតវាក៏មិនឆេះដែរ។

លោក នួនពុទ្ធារ៉ា អភិបាលគណអភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀសីហា អភិបាលគណៈអភិបាលខេត្តសៀមរាប បានចុះផ្ទាល់ដល់កន្លែងឆេះព្រៃ កាលពីយប់ថ្ងៃទី១៨។ លោកអភិបាលក្រុងនិងឯកឧត្តមអភិបាលខេត្ត កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងករណីភ្លើងឆេះព្រៃខាងលើនេះ។

ពលរដ្ឋក្នុងខេត្តសៀមរាប សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញ អាចវែកមុខជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ធ្វើត្រាប់តាម៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1811ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1824ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4260ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1593ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1721ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2710ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4387ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1818ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2335ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1757ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      558នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6719នាក់
ខែនេះ    6719នាក់
ឆ្នាំនេះ   289371នាក់
សរុប   57640767នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:01