អាជ្ញាធរខេត្តកណ្តាលបានថ្លែងថាសមត្ថកិច្ចរបស់ខ្លួនកំពុងស្រាវជ្រាវ ករណីជម្លោះដីធ្លីរវាងក្រុមយោធា ជាមួយប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ដែលបានធ្វើការតវ៉ាករណីវិវាទដីធ្លីមួយ ឈានទៅដល់ការផ្ទុះអាវុធបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី៣ ខែមិថុនា ម្សិលមិញនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងឲ្យដឹងថា ករណីនេះអាជ្ញាធរត្រូវតែមានការស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវលើការបាញ់ទៅលើអ្នកតវ៉ា រួមនឹងអ្នកបញ្ជាឲ្យប្រើអំពើហឹង្សារនេះ យកទៅដាក់ទោស។ មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថាករណីនេះ គឺជារឿងខុសឆ្គងធ្ងន់ធ្ងរ ដែលអាជ្ញាធរយកកម្លាំងទាហានទៅបង្ក្រាបការតវ៉ារឿងដីធ្លី ដែលករណីនេះធ្លាប់បានកើតមានជាហូរហែរកន្លងមកហើយ។សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ កម្លាំងយោធាមួយក្រុម ប្រដាប់ដោយអាវុធវែង បានផ្ទុះអាវុធដូចលាចអំឡុងពេលពួកគេប្រឈមមុខគ្នានឹងអ្នកភូមិប្រមាណជាង១០០នាក់ នៅឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ដែលតវ៉ាមិនឲ្យគ្រឿងចក្រជីកដីនៅតំបន់ចម្រូងចំរះ មិនទាន់ដោះស្រាយគ្នាចប់ដោយសន្តិវិធី។ ហេតុការណ៍ដ៏ហិង្សានេះ ធ្វើឲ្យបុរសម្នាក់របួសធ្ងន់ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ទោះយ៉ាងណាអាជ្ញាធរខេត្តកណ្តាល បានអះអាងតាមរយៈលិខិតមួយច្បាប់ថាដីដែលកំពុងមានទំនាស់នេះ ជាដីរបស់រដ្ឋ និងអំពាវនាវឲ្យប្រជាជនមានការអត់ធ្មត់ រង់ចាំសម្របសម្រួលគ្នាជាមួយគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់។
ប្រភពព័ត៌មានៈ RFI







កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

