មន្ត្រីការបរទេសចិនបានចេញមុខការពារខ្លួនចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក អំពីទំនាក់ទំនងយោធាជាមួយកម្ពុជា ពិសេសលើការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការចេញមុខអះអាងជាថ្មីរបស់ភាគីចិន គឺធ្វើបន្ទាប់ពីមានការលើកឡើងរបស់ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា អំពីការសាងសង់មូដ្ឋានទ័ពចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។
ទំនាក់ទំនងរវាងចិន និងកម្ពុជាបានរួមចំណែក ធ្វើឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសន្និសិទកាសែតប្រចាំថ្ងៃរបស់ខ្លួន ដែលដកស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន និងកម្ពុជារីករាយនឹងមិត្តភាពប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
បើតាមអ្នកនាំពាក្យការបរទេសចិនរូបនេះ ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗ និងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការចេញមុខអះអាងជាថ្មីរបស់ភាគីចិនបែបនេះ គឺបន្ទាប់ពីមានការលើកឡើង របស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅចំពោះមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ អំពីការសាងសង់មូដ្ឋានយោធាចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិករូបនេះ សំដែងជាកង្វល់ថា សកម្មភាពយោធារបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកស្រី ថែមទាំងជំរុញមេដឹកនាំកម្ពុជាឲ្យរក្សាគោលនយោបាយការបរទេសប្រកបដោយតុល្យភាព និងឯករាជ្យ។
ឆ្លើយតបនឹងការលើកឡើងម្តងហើយម្តងទៀតពីបញ្ហាមូលដ្ឋានកងទ័ពចិននៅកម្ពុជានេះ ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅថ្ងៃទី៣ មិថុនា ក៏បានអះអាងថា កម្ពុជានឹងអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកចុះពិនិត្យទីតាំងកំពង់ផែរាមដោយផ្ទាល់ ដើម្បីជំរៈមន្ទិលសង្ស័យពីវត្តមានមូលដ្ឋានកងទ័ពចិន៕
ប្រភពព័ត៌មានៈ RFI






យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
| ថ្ងៃនេះ | 8386 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 20345 | នាក់ |
| ខែនេះ | 85358 | នាក់ |
| ឆ្នាំនេះ | 368010 | នាក់ |
| សរុប | 57719406 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 03:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

