គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃព្រឹកថ្ងៃសុក្រទី ៤ខែមិថុនានេះ បានបើកកិច្ចប្រជុំសម្រេចលើពាក្យសុំលាឈប់ពីតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់លោកស៊ិក ប៊ុនហុក។ លោកស៊ិក ប៊ុនហុក វ័យ ៧៥ឆ្នាំ បានសម្រេចដាក់ពាក្យលាឈប់ ពីតំណែងប្រធានគ.ជ.ប ក្នុងសប្តាហ៍នេះ ដោយបញ្ហាសុខភាព។ នេះបើតាមការបញ្ជាក់ពីលោកឌឹម សុវណ្ណារ៉ុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ប្រាប់វិទ្យុបារាំងនៅថ្ងៃសុក្រនេះ។ ក្រោយការលាឈប់នេះ រដ្ឋសភា នឹងរៀបចំនីតិវិធីដើម្បីជ្រើសរើសបេក្ខភាពជំនួសតំណែងលោកស៊ិក ប៊ុនហុក។
លោកឌឹម សុណ្ណារ៉ុំ បានបញ្ជាក់ថា ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន លោកស៊ិក ប៊ុនហុក ក៏សម្រេចដាក់ពាក្យលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយខ្លួនលោក ដើម្បីសម្រាកព្យាបាល។ តាមលោក ឌឹម សុវណ្ណារ៉ុំ មុនពេលដែលរដ្ឋសភា អាចជ្រើសរើសអ្នកជំនួសតំណែងជាប្រធានគ.ជ.ប បាន គឺអនុប្រធានគ.ជ.ប ជាអ្នកកាន់ការងារជាប្រធានស្តីទីជំនួសលោកស៊ិក ប៊ុនហុក។
នៅក្នុងសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រទី ៤ខែមិថុនានេះ បានអនុម័តយល់ព្រមនូវពាក្យសុំលាឈប់ពីតួនាទី និងតំណែងប្រធានគ.ជ.ប របស់លោកស៊ិក ប៊ុនហុក។ អង្គប្រជុំ បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជន ប្រធានគ.ជ.ប និងប្រគល់ភារកិច្ច ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
អ្នកនាំពាក្យរដ្ឋសភា លោកឡេង ប៉េងឡុង បានប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំថា តាមនីតិវិធី ការប្រកាសជ្រើសរើសបេក្ខជនប្រធានគ.ជ.ប ត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ហើយតាមច្បាប់ គឺគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ជាអ្នកស្នើដាក់បេក្ខជន។ តាមរដ្ឋសភា បេក្ខជនដែលត្រូវជ្រើសរើស គឺត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមសេចក្តីប្រកាស។
សូមរម្លឹកជូនថា លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភា បោះឆ្នោតតែងតាំងជាប្រធានគ.ជ.ប ក្រោយការស្រុះស្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ កាលពីអំឡុងខែមេសា ឆ្នាំ ២០១៥។ លោកស៊ិក ប៊ុនហុក បានកាន់ការងារជាប្រធានគ.ជ.ប តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្នជាមួយសមាសភាព ៨រូបទៀត។
ក្នុងរយៈពេលកាន់តំណែងជិត ៦ឆ្នាំមកនេះ លោកស៊ិក ប៊ុនហុក បានដឹកនាំគ.ជ.ប សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩៕
ប្រភពព័ត៌មានៈ RFI







តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
| ថ្ងៃនេះ | 366 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8573 | នាក់ |
| ខែនេះ | 78285 | នាក់ |
| ឆ្នាំនេះ | 475293 | នាក់ |
| សរុប | 57826689 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:22 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

