HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 2189

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightsWatch) រិះគន់​អាជ្ញាធរ​កម្ពុជា ដែល​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​លេចធ្លោ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​មួយ​ឆ្នាំមុន​។ ការរិះគន់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ចំ​ខួប​មួយឆ្នាំ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោ​បាយ​ថៃ​រូប​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា រយៈពេល​មួយឆ្នាំ​មក​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ឺងម៉ាត់​នោះ​ទេ ចំពោះ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ពិនិត្យ​ឃើញ​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​ចូលរួម​ចំណែក​តិចតួច​បំផុត ក្នុង​ការ​ស៊ើបអង្កេត ឬ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស៊ើប​អង្កេត​ករណី​នេះ។

នាយក​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី៤ មិថុនា ថា មួយឆ្នាំ​មក​នេះ ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ស្វែងរក​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាន់តែ​លេចចេញ​ច្បាស់​ឡើង។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​យឺតយ៉ាវ​របស់​ពួកគេ​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ចេតនា ទោះបីជា​ករណី​ចាប់ពង្រត់​នេះ កើតឡើង​កណ្តាល​ថ្ងៃ និង​នៅ​ចំពោះមុខ​សាក្សី​ជាច្រើន​នាក់​ក្តី។ លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់​ថា ភាព​ព្រងើយកន្តើយ​បែបនេះ នាំ​ឱ្យ​គេ​គិតថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម នេះ។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​ពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ​នៅ​មុខ​ខុនដូ ស្នាក់នៅ​របស់​លោក​ឈ្មោះ មេគង្គ ហ្គាឌិន (Mekong Garden)​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា មាន​សាក្សី​ជាច្រើន​នាក់ បាន​ឃើញ​បុរស​ប្រមាណ​បី​ទៅ​បួន​នាក់ បាន​ចាប់​រុញ​លោក វ៉ាន់ ឆាឡឺម ចូលក្នុង​រថយន្ត​ម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា 2X2307 ហើយ​បើក​យ៉ាង​លឿន​ចេញ​ទៅ​បាត់​តែម្តង​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ បងស្រី​របស់​លោក គឺ​លោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​គាត់ បាន​ចូល​ទៅ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ជូន​ប្អូនប្រុស។ លោកស្រី បាន​ដាក់​ភស្តុតាង​ជា​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​ផ្តល់​សក្ខីកម្ម ជាច្រើន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម បាន​ស្នាក់នៅ​ភ្នំពេញ​ពេល​ត្រូវ​បាន​គេ​ចាប់ជំរិត។

ទោះជា​បែបនេះ​ក្តី​មេធាវី​ការពារ​ក្ដី​ឱ្យ​បងស្រី​លោក វ៉ាន់ឆាឡឺម គឺ​លោក សំ ចំរើន ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​បងស្រី​ជនរងគ្រោះ​ចូល​បំភ្លឺ និង​ថ្ងៃ​ដាក់​ឯកសារ​នោះ​មក តុលាការ មិន​ដែល​បាន​កោះហៅ​ទៅ​បំភ្លឺ​ជាថ្មី ឬ​ជូនដំណឹង​អំពី​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​នោះ​ទេ​។ លោក​បន្ត​ថា កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​ស្នើសុំ​បំពេញ​កិច្ច​មួយ​ចំនួន​ទៅ​តុលាការ​ដែរ ហើយ​ពេលនោះ​ចៅ​ក្រុម​ស៊ើបសួរ បាន​បញ្ជាក់​ផ្ទាល់មាត់​ថា គាត់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ស៊ើប​ជំនួស​មួយ​រួច​ហើយ ប៉ុន្តែ​បដិសេធ​ក្នុង​ការ​បង្ហាញ​ដីកា​នោះ។ មេធាវី​រូប​នេះ បញ្ជាក់​ថា ពេល​នេះ លោក​កំពុង​ព្យាយាម​ស្នើសុំ​ពិនិត្យមើល​ដីកា​បង្គាប់​ឲ្យ​ស៊ើបសួរ​នោះ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា តើ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណាមួយ​ជា​អ្នក​ទទួល​បន្ទុក​ស៊ើបសួរ ហើយ​ស៊ើបសួរ​លើ​ចំណុច​អ្វីខ្លះ៖ «យើង​កាលណា​ឯកសារ​មួយចំនួន​ក្នុងនាម​ជា​មេធាវី ហើយ​មាន​វិជ្ជាជីវៈ​ធម្មតា​អាច​ពិនិត្យ​ឯកសារ​សំណុំរឿង​ដោយ​ពេញលេញ​និង​ដោយ​គ្រប់​ជ្រុងជ្រោយ។ អ៊ីចឹង​ទៅ អត់​បាន​ពិនិត្យ​ឯកសារ​មួយចំនួន​យើង ជា​មេធាវី​របស់​ជនរងគ្រោះ បារម្ភ​ខ្លាច​ដំណើរការ​វា​អត់​បាន​ប្រព្រឹត្ត​ទៅ​បាន​រលូន ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព ។ យើង​ជា​មេធាវី​ក៏​មាន​ព្រួយបារម្ភ​ដែរ​លើ​ការ​យឺតយ៉ាវ ឬ​លើ​ប្រសិទ្ធភាព​នៃ​ការ​ស៊ើបសួរ»។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ប៉ូលិស​ក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធ​ក្នុង​ការ​ឆ្លើយតប ដោយ​លោក​បង្វែរ​ឲ្យ​សាកសួរ​ទៅ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ថា សូម​ឲ្យ​ជួយ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​ការងារ​នេះ​នៅ​ខាងលើ​គេ​អ្នក​ធ្វើការងារ​នេះ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ជាច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​យូមែន រ៉ៃត៍ វ​ច្ឆ ព្រោះ​ករណី​របស់​លោក វ៉ាន់ ឆាឡឺម បាន​កើតឡើង​មួយឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ទាំង​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​រហូត​ចូល​ដល់​ស្ថាប័ន​តុលាការ ក៏​នៅ​មិន​ទាន់​បំភ្លឺ​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​អំពី​ដំណើរការ និង​លទ្ធផល​ស៊ើបអង្កេត ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ទំនុកចិត្ត​នោះ​ទេ។ លោក យល់​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នកជំនាញ​ឯករាជ្យ ដើម្បី​ឱ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ អាច​ជឿ​ទុកចិត្ត​បាន និង​បញ្ជៀស​ការរិះគន់ ឬ​ការ​ចោទប្រកាន់​ផ្សេងៗ៖ «​ចង់​មិន​ចង់​គេ​មានការ​រិះគន់​អ៊ីចឹង​ហើយ ក៏ប៉ុន្តែ​បើសិន​ខាង​កម្ពុជា​យើង មិន​ចង់​ឲ្យ​មានការ​រិះគន់​គឺ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ ហើយ​បង្ហាញ​ទៅ​ក្រុម​គ្រួសារ ឬក៏​សាធារណជន​ថា ខ្លួន​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​ហើយ​ក្នុង​លក្ខណៈ​ណាមួយ​ដែល​គេ​ជឿទុក​ចិត្ត​បាន ប៉ុន្តែ​យើង​ឃើញ​ហើយ​ដូច​អត់​មាន​ឃើញ​អ្វី​ជា​ដុំកំភួន​សោះ​»។

កន្លង​មក ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ជោគវាសនា​របស់​លោក វ៉ាន់ ឆាឡឺម និង​បាន​ផ្ញើ​លិខិត​ផ្លូវការ​ចំនួន​២​លើក​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ជុំវិញ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ​នៅ​រាជធានី​ភ្នំពេញ។ ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នោះ​នៅឡើយ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ មិន​អាច​លុបបំបាត់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ លោក វ៉ាន់ឆាឡឺម បាន​ឡើយ​។ លោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថៃ ឱ្យ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម និង​ផ្តល់​យុត្តិធម៌​សម្រាប់​គាត់ និង​គ្រួសារ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មានៈ RFA

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1707ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1872ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1852ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1681ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1825ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1869ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1728ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1650ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2385ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1631ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      253នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6243នាក់
ខែនេះ    75955នាក់
ឆ្នាំនេះ   472963នាក់
សរុប   57824359នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:05