អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!

ដោយៈ Siem Reap Siem Reap ថ្ងៃទី 08 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 10:58 នាទី ចំនួនអានៈ 2350

អស្ចារ្យមែន! អធិការនគរបាលស្រុកសូទ្រនិគម បង្កើតកម្មវិធីជួបជុំផឹកស៊ី បណ្តាលឲ្យមនុស្សជាច្រើននាក់ឆ្លងមេរោគកូវីដ១៩

ចុះផ្សាយថ្ងៃទី 6 ខែ​មិថុនា 2021 ម៉ោង 8:24 ព្រឹក 909

ចែកចាយFacebookTwitterWhatsAppTelegramShare via Email

ខេត្តសៀមរាប៖ លោក​ ទេព ចាន់ណា អធិការ នគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប និងនគរបាលក្រោមឱវាទលោកមួយចំនួនទៀតអធិការរង នាយផ្នែក នាយរងផ្នែក ជាដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសថា មានវិជ្ជមានមេរោគកូវីដ១៩។

ការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប មិនបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យមេរោគកូវីដ១៩រាលដាលដល់ក្បាលម៉ាស៊ីននៃអធិការដ្ឋាននគរបាលមួយនេះទេ ដោយរដ្ឋបាលគ្រាន់តែបញ្ជាក់ថា មានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ដែលត្រូវបានគេរកឃើញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

ប៉ុន្តែបើទោះបីជាយ៉ាងណា យោងតាមប្រភពពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការណ៍ដែលនាំឲ្យការចម្លងនៅក្នុងជួរថ្នាក់ដឹកនាំនគរបាលស្រុកសូទ្រនិគម ដោយសារតែកាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១កន្លងទៅនៅផ្ទះរបស់លោក ទេព ចាន់ណា អធិការស្រុកសូទ្រនិគម បានរៀបចំកម្មវិធីស៊ីផឹកហ៊ឹកហ៊ាក់ ហើយក៏មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចូលរួមទើបបណ្តាលឲ្យឆ្លងរាលដាលបែបនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះរដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ទេព ចាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

២- ឈ្មោះ ដួង សុផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៣- ឈ្មោះ ជា ចាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៤- ឈ្មោះ អ៊ូ ចាន់ធី ភេទប្រុស អាយុ៥២ឆ្នាំ អាសយដ្ឋាននៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៥- ឈ្មោះ សូត្រ សំ ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៦- ឈ្មោះ ចន ចៅចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៧- ឈ្មោះ ពៅ ពន ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិបែកសំភ្លើង ឃុំចាន់ស ស្រុក-សូទ្រនិគ មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៨- ឈ្មោះ អ៊ីវ ង៉ា ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៩- ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

១០-ឈ្មោះ ទុយ អ៊ឹង ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។

១១-ឈ្មោះ គង់ សុហេង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង មុខរបរ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

១២-ឈ្មោះ ព្រុច គឹមសាន ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ ជាងជួសជុលម៉ូតូ។

១៣-ឈ្មោះ ទូន សារ៉ែម ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អ្នកដឹកទឹកលក់។

១៤-ឈ្មោះ ថន យាដា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៥-ឈ្មោះ ម៉ប់ សុធា ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៦-ឈ្មោះ ស៊ូ រ៉ាយុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។

១៧-ឈ្មោះ ប៉ោះ ខូ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៨-ឈ្មោះ ងួន សុភ័ក្រ្ភ ភេទស្រី អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អ្នកលក់សំបុត្ររថយន្តក្រុង មុខផ្សារដំដែក។

១៩-ឈ្មោះ ពៅ ស៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ ប្រជាការពារ។

២០-ឈ្មោះ សែត វ៉ាន់រីកា ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ ម្ចាស់ហាងអ៊ុតសក់។

២១-ឈ្មោះ ជីត ផារី ភេទស្រី អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរ នៅផ្ទះ។

២២-ឈ្មោះ រួត បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មកពីស្រុកជ្រៃធំ ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មុខរបរ អ្នកដឹកជញ្ជូន ម្ហូបអាហារនៅស្រុកជ្រៃធំ ខេត្តកណ្តាល។

២៣-ឈ្មោះ ជុំ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្រាច ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ អ្នករត់តុនៅហាងពិភពធម្មជាតិ។

បើតាមការប្រកាសដដែលបានឲ្យដឹងថាពីករណីទី១ ដល់ទី២០ គឺមានទំនាក់ទំនងគ្នាជាមួយឈ្មោះ អ៊ូ សេង ឈ្មោះ ឃៀន សុឃី និងឈ្មោះ ភន់ សុភា ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដែលករណីនេះ ជាករណីឆ្លងក្នុងសហគមន៍ ហើយក្រុមការងារពុំទាន់សន្និដ្ឋានកំណត់មុខសញ្ញាពីប្រភពចម្លងនៅឡើយ។ ចំពោះករណីទី២១ និង ទី២២ គឺជាករណីសង្ស័យ ហើយក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងករណីទី២៣ ក្រុមការងារកំពុងស្រាវជ្រាវរកប្រភព។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨០នាក់ ស្លាប់២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2427ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1720ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1900ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1744ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1751ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1740ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1748ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1717ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1733ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1680ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      388នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11059នាក់
ខែនេះ    33568នាក់
ឆ្នាំនេះ   528032នាក់
សរុប   57879428នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:35