ព្រះវិហារ÷ តាមសេចក្តីរាយការណ៍ ពីមន្ត្រី នៅក្នុង ខេត្តព្រះវិហារ បានឲ្យដឹងថា មានឈ្មួញឈើ ជាច្រើនទៀតឈ្មោះ គីម នឹងឈ្មោះ ឡេង ធារ៉ា ជាម្ចាស់ដេប៉ូឈើ ដ៏ ធំមួយ នៅក្នុង ខេត្តព្រះវិហារ កំពុងតែដើរ ប្រមូល ទិញឈើ ពី ប្រជាពលរដ្ឋ នៅតាមបណ្តា ស្រុក នីមួយៗ ក្នុងទឹកដីទីរួម ខេត្តព្រះវិហារ យ៉ាងគគ្រឹកគគ្រេង មិនរំខាន់ដល់ មេរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារសោះឡេីយ។
ប្រភពបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែលលក់ ឈើឲ្យ ម្ចាស់ដេប៉ូ ខាងលើនោះ ពួកគាត់ បានទៅកាប់ នៅតំបន់ អភិរក្សដែនជំរកព្រៃឡង់ ហើយមួយចំនួន ទៀតទៅកាប់ នៅ តំបន់ព្រៃភ្នំ នឹង ភូមិសាស្ត្រ ស្រុកជាំក្សាន្ត ដើម្បីយកមកលក់ឲ្យម្ចាស់ដេប៉ូ ឈ្មោះ គីម និងឈ្មោះ ឡេង ធារ៉ា ហើយ ក៏បាន ដឹកទៅបន្តលក់ តាមបណ្ដា ខេត្តនាៗផងនោះដែរ ។
ប្រភពពី សមត្ថកិច្ច ពាក់ពន្ធ័នៅក្នុង ខេត្តព្រះវិហារ បានបង្ហីេបថា អាជ្ញាធរ និងមន្ត្រីជំនាញ ហាក់បីដូច ជាមើល ពុំ ឃើញសោះ បញ្ហាការដឹកជញ្ជូន ឈើ ក្នុងភូមិសាស្ត្រ ខេត្ត ព្រះវិហារនេះ ។ ប៉ុន្តែបើ ប្រជាពលរដ្ឋ រកស៊ីដឹកតាម គោយន្ត កន្ត្រៃ បន្តិច បន្តួច ដាក់កម្លាំង តាមដេញ ចាប់ ធ្វើឲ្យពលរដ្ឋ ទឹកភ្នែក រហេម រហាម ស្ទើរតែ ចង់ ឈប់រកស៊ី ។
ប្រជាពលរដ្ឋ អ្នករកស៊ី ដឹកជញ្ជូន ឈើតាម គោយន្ត កន្ត្រៃ សំណូមពរ ដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នឹងជាគណះកម្មាធិការថ្នាក់ជាតិ ទប់ស្កាត់ នឹងបង្ក្រាបធនធានធម្មជាតិ មេត្តាបញ្ជា ទៅ លោកនាយ សង្កាត់រដ្ឋបាលព្រៃឈើ នឹងលោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ នឹងប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារជាបន្ទាន់។
ជាពិសេសនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ត្រួតពិនិត្យ ដល់មន្ត្រីពាក់ព័ន្ធក្រោមឱវាទផងទាន.! នឹង លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង លោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយចាត់ វិធានការ ទៅលើមេឈ្មួញឈ្មោះ គីម នឹងឡេងធា រ៉ា នឹងមេឈ្មួញដ៏ទៃទៀតដឹកជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃផង កុំបណ្ដែតបណ្ដោយ ឲ្យឈ្មួញ ទាំងនោះ ធ្វើព្យុះ ធ្វើភ្លៀង តាមតែអំពើចិត្ត ឬ មួយមន្ត្រីពាក់ព័ន្ធ ទាំងនោះបាន ទទួលលាភសក្ការៈ ពីម្ចាស់ដេប៉ូ ខាងលើនេះហើយ ទេដឹង បានជាមិនចាត់ វិធានការណ៍បង្ក្រាប សោះឡើយ។








រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
ប្រជាពលរដ្ឋ មន្ត្រីគយ និងឈ្មួញធំតូច មួយចំនួនបានរអ៊ួរទាំថា ចរិកគយគឺដូចៗតែគ្នាហ្នឹងឯង ! គឺគេប្រើស្ទីលគោះថ្លៃបាយ ក្នុងការចចារស្គាល់គ្នាជាដំបូង តំលៃថ្លៃបាយទឹកគឺខ្ពស់...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
| ថ្ងៃនេះ | 504 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 8947 | នាក់ |
| ខែនេះ | 10740 | នាក់ |
| ឆ្នាំនេះ | 124257 | នាក់ |
| សរុប | 57475653 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 05:57 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

