12/06/2021
កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទីមេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយគោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះឃើញសកម្មភាពដឹកឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។
ប្រភពប្រជាពលរដ្ឋបានឲដឹងថាវរសេនីយ៍ទោចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ខែមិថុនា រហូតមកដល់ថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់និងដឹកជញ្ជូនធ្យូងឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការដឹកជញ្ជូនធ្យូងនិងដឹកឈើយ៉ាងពេញបន្ទុកនោះទេ ហើយបណ្តោយឲ្យបទល្មើសកើតឡើងពេញបន្ទុក។ ជាងនេះទៅទៀតសមត្ថកិច្ចអាវុធហត្ថស្រុកចិត្របុរី ក្រោមការគ្រប់គ្រងរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
បើតាមការបញ្ជាក់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើនិងធ្យូងពីចំណុច១០៥ ឆ្លងកាត់ឃុំកន្ទួត ស្រុកចិត្របុរី ទៅកាន់តំបន់ផ្សេងៗដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ។ ក្រុមអ្នកធ្វើសកម្មភាពដឹកជញ្ជូនឈើបានឲ្យដឹងថា ពួកគេដឹកជញ្ជូនឈើចេញពីចំណុចអន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺចៀសមិនផុតពីការបង្ក្រាបឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះសកម្មភាពដឹកជញ្ជូនឈើ ដឹកនិងជញ្ជូនធ្យូង ដោយប្រើគោយន្តកន្ត្រៃ គោយន្តកែច្នៃនិងរ៉ឺម៉កធំៗកើតឡើងយ៉ាងរាលដាលព្រោះមានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គួរចាត់វិធានការទប់ស្កាត់ខ្លះផង ព្រោះបទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី កំពុងកើតឡើងយ៉ាងគំហុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។ បើតាមការបង្ហើបពីក្រុមអ្នកដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងក្នុងស្រុកចិត្របុរី បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺពួកគេមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។មានត
ប្រភពៈ ខ្មែរ អនឡាញ










លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
| ថ្ងៃនេះ | 504 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 8947 | នាក់ |
| ខែនេះ | 10740 | នាក់ |
| ឆ្នាំនេះ | 124257 | នាក់ |
| សរុប | 57475653 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 05:57 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

