ខេត្តសៀមរាប៖នៅថ្ងៃអាទិត្យ ៤កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២១ លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប បាននាំយកអំណោយរបស់ លោក អ៊ុំ ភឿង និង អ្នកស្រី សួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិ ពន្លឺជ័យ ជូនដល់ប្រជាពលរដ្ឋ ទីទាល់ក្រដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ២០គ្រួសារ និង ប្រជាការពារ ចំនួន ២០នាក់ នៅភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប ដោយមានការចូលរួមពី លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និង លោក ស្រេន សុព្រី តំណាងលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោក ចៅសង្កាត់ស្វាយដង្គំ និងលោក មេប៉ុស្តិ ស្វាយដង្គំផងដែរ។
+ អំណោយ ដែលត្រូវប្រគល់ជូន ២០គ្រួសារ ក្នុងនោះ មួយគ្រួសារទទួលបាន៖
⁃ អង្ករ ២០គីឡូ
⁃ ទឹកសុទ្ធ ១កេស
⁃ មី ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកស៉ីអ៉ីវ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ប្រេងឆា ១ដប
⁃ ស្ករស ១គីឡូ
⁃ ប៊ីចេង កញ្ចប់
⁃ អំបិល ១គីឡូ
⁃ ថវិកា ២មុឺនរៀល
+ អំណោយសម្រាប់ប្រជាការពារ ២០នាក់ ដោយក្នុងមួយនាក់ទទួលបាន៖
⁃ ទឹកសុទ្ធ ១កេស
⁃ ម៉ាស់ ៥០ ម៉ាស់
⁃ អាល់កុល ១ដប
⁃ ថវិកា ២មុឺនរៀល
+ អំណោយប្រគល់ជូនសាលាបឋមសិក្សាស្ទឹងថ្មី
⁃ ម៉ាស់ ១,០០០ ម៉ាស់
⁃ អាល់កុល ២០ដប
⁃ ទឹកសុទ្ធ ៥កេស
ក្នុងនោះផងដែរលោក សឹង្ហ សំរិទ្ធិ ក៏មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង បងប្អូនប្រជាការពារទាំងអស់សូមមេត្តារក្សាអនាម័យអោយបានល្អ ជាពិសេសមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ៕
















ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ពាក់ព័ន្ធនិងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
| ថ្ងៃនេះ | 366 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8573 | នាក់ |
| ខែនេះ | 78285 | នាក់ |
| ឆ្នាំនេះ | 475293 | នាក់ |
| សរុប | 57826689 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:23 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

