24/06/2021
ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោរ្តិ៍ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់នៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកព្រៃវល្លិ៍ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញយ៉ាងត្រជាក់ចិត្តព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោកមេគយ ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ដែលល្បីល្បាញខាងពុករលួយផងដែរ។
ប្រភពស្និទ្ធនឹងលោក ប៉ាង ឡេងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ បានឲ្យដឹងថា ទំនិញដែលឈ្មួញនិងអាជីវករនាំចូលតាមច្រកព្រៃវល្លិ៍យ៉ាងពេញបន្ទុកមានដូចជាបន្លែផ្លែឈើ មី គ្រឿងទេស គ្រឿងកំប៉ុង ភេសជ្ជៈច្រើនប្រភេទ កៅអីជ័រ ពូក ដែកលួស និងធុងជ័រជាដើម។ ក្រុមឈ្មួញនិងអាជីវករត្រូវបង់លុយតាមការកំណត់របស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ទើបអាចនាំចូលទំនិញបានរលូនមិនប្រឈមនឹងការរំខាន។ សម្រាប់ទំនិញក្នុងមួយរ៉ឺម៉ក់គឺឈ្មួញនិងអាជីវករត្រូវបង់លុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល មិនអាចតវ៉ាបានឡើយ ហើយត្រូវបង់លុយតាមការកំណត់របស់មន្ត្រីគយនៅច្រកព្រៃវល្លិ៍ ជាប្រចាំទៀតផង។ សម្រាប់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តត្រូវបង់លុយពី១៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀល រហូតដល់រាប់ពាន់ដុល្លារ?។
បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោកប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ល្បីល្បាញខាងពុករលួយជាយូរណាស់មកហើយ។ ជាក់ស្តែងថ្មីៗនេះ ក្រុមអាជីវករនិងឈ្មួញដែលនាំចូលទំនិញតាមច្រកព្រៃវល្លិ៍ បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ជាសាធារណៈទៀតផង។មានត
ប្រភព៖ ខ្មែរ អនឡាញ









យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមានប្រធានសាខាពន្ធដារនៅខេត្តបន្ទាយមានជ័យជាលើកទី២ ឲ្យបញ្ឈប់កា...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
នៅលើភិភពលោកនេះ គ្មាននរណាម្នាក់ចង់អោយប្រទេសជាតិមានសង្គ្រាមកើតឡើងនោះទេ សង្គ្រាមអាចធ្វើអោយប្រទេសជាតិធ្លាក់ដុនដាមខាងផ្នែកសេដ្ឋកិច្ច សង្គ្រាមអាចធ្វើអោយមនុស្សស្លាប់ បែកបាក់ព...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
| ថ្ងៃនេះ | 542 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 8985 | នាក់ |
| ខែនេះ | 10778 | នាក់ |
| ឆ្នាំនេះ | 124295 | នាក់ |
| សរុប | 57475691 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 07:04 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

