មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរិយាមាយាទឱ្យបានទេ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1901

លោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​បដិសេធន៍ជាច្រើន​ដង មិន​ធ្វើ​លិខិតបញ្ជាក់​កិរិយាមាយាទឱ្យ​ពលរដ្ឋម្នាក់រស់​នៅ​ក្នុងភូមិ​ជ្រាវ សង្កាត់ជ្រាវ ដោយលោក​បាន​អះអាង​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។

ពាក់ព័ន្ធករណីខាងលើនេះ លោក សៀ-ឆៃណា ពលរដ្ឋម្នាក់​រស់នៅក្នុង​​ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ​បាន​ប្រាប់អ្នកយក​ព័ត៌មានយើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា ”ខ្ញុំ​បាន​ទៅដាក់ពាក្យសុំទៅលោក ស៊ត់-សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវឱ្យ​​ជួយ​បញ្ជាក់​កិរិយាមាយាទឱ្យខ្ញុំ​ជា​ច្រើ​នដងមិន​បាន​ រហូតដល់ខ្ញុំ​សុំឱ្យ​លោក​មេធាវីរបស់ខ្ញុំ​ធ្វើ​លិខិតបញ្ជាក់ថា ខ្លួនខ្ញុំ​គ្រាន់តែ​ជាជន​សង្ស័យពុំមែន​ជាពិរុទ្ធជនទេ តែទោះជាយ៉ាងណាក៏លោកមេប៉ុស្តិ៍រូបនេះនៅតែនិយាយពាក្យដដែលៗថា ”ឱ្យតែពួកអាជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។ លោក សៀ-ឆៃណា បានបន្ថែមថា កាលពីកន្លះឆ្នាំមុន​លោក​បាន​ធ្វើ​ជ្រុះ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ហើយ​លោក​បាន​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់ជ្រាវដដែល តែ​ក៏ត្រូវ​លោកមេប៉ុស្តិ៍រូបនេះបដិសេធមិន​ព្រមទទួល​ពាក្យ​បណ្តឹង​​របស់លោក​ ហើយ​ប្រាប់​មក​លោក​វិញថា ទៅប្តឹង​​​នៅ​ឯសាលាក្រុងទៅ ខាង​ប៉ុស្តិ៍​គ្មាន​ទទួល​នាទីទទួល​ពាក្យ​បណ្តឹង​ទេ។

នៅរសៀលដដែលនេះលោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ បាន​ប្រាប់​កាសែត​កម្ពុជា​សុវណ្ណភូមិតាម​ទូរស័ព្ទ​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ ខ្ញុំ​​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ នៅប៉ុស្តិ៍ណាក៏គេមិន​ធ្វើ​ឱ្យដែរ“។

លោក ដា-ចំរើន អធិការនគរបាល​ក្រុង​សៀមរាបបាន​ប្រាប់តាមទូរស័ព្ទនៅរសៀល​ដដែល​នេះថា ”ប្រហែលជាលោក​មេប៉ុស្តិ៍ ស៊ត់-សៃ​ គាត់មិន​យល់ ចាំខ្ញុំប្រាប់ទៅគាត់ឱ្យធ្វើឱ្យ“។

លោក ស៊ុត-ជារាម មេធាវីរបស់លោក សៀ-ឆៃណា បាន​ប្រាប់តាមទូរព័ព្ទនៅរសៀលនេះផង​ដែរ​ថា ”ខ្ញុំបានសរសេរលិខិតបញ្ជាក់មួយច្បាប់ឱ្យ​លោក សៀ-ឆៃណា ភ្ជាប់ជាមួយ​ឯកសារផ្សេងៗ ដាក់ទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ដើម្បីសុំធ្វើ​លិខិតបញ្ជាក់កិរិយាមាយាទ តែបើ​ខាងមេប៉ុស្តិ៍​នគរ​បាល​សង្កាត់​ជ្រាវ​នៅ​តែ​មិន​ព្រម​ធ្វើ​ឱ្យទៀត ខ្ញុំក៏មិន​យល់ពីកិច្ចការងាររបស់គាត់ដែរ តែខ្ញុំគ្រាប់​តែ​ចង់​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ថាលោក​ សៀ-ឆៃណា ពុំមែន​ជាជនមានទោស ឬ ពិរុទ្ធជន នោះទេ គាត់​គ្រាន់​តែជាជន​សង្ស័យដែល​ធានាក្រៅ​ឃុំតែប៉ុណ្ណោះ ទោះជាក្រសួងយុត្តិធម៌ក៏គេ​បញ្ជាក់កិរិយាមាយាទឱ្យដែរ​រឿងប៉ុណ្ណឹង“។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន ​ស្រវឹងស្រា​អស់​សាច់ក្លែង​បែកគំនិតគិតខ្លី​ខ្ចី​ម៉ាស៊ីឆក​ត្រីពី​ម្ចាស់ផ្ទះផឹកស៊ី​ជាមួយ​គ្នា​ យក​ទៅ​ឆកត្រីតាម​ប្រឡាយបានត្រីក្រាញ់​បួនប្រាំក្បាល ហើយក៏ត្រូវបាន​មេប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រាវចាប់បញ្ជូន​ខ្លួនឱ្យទៅ​មន្ត្រីជលផល ​កសាងសំណុំរឿងបញ្ជូនទៅតុលការ ជាប់ឃុំអស់រយ:ពេល​១៧ថ្ងៃ ពីបទនេសាទដោយប្រើ​ម៉ាស៊ីន​ខុសច្បាប់ តែត្រូវ​បាន​លោកមេធាវី ស៊ត ធារាម ធានាឱ្យ​នៅ​ក្រៅឃុំជាបណ្តោះអាសន្ន។

សូរំលឹកផងដែរថា នៅសង្កាត់ជ្រាវនេះ មានអ្នក​រក​ស៊ីឆក់ត្រីជាអាជីពជាច្រើន​នាក់ ត្រូវ​បាន​កម្លាំងនគរបាល​សង្កាត់​ជ្រាវ​ឃាត់ឃ្លួនបាន​ជាញឹក​ញាប់ តែលោក ស៊ត-សៃ មេប៉ុស្តិ៍រូប​នេះពុំដែល​បញ្ជូន​ខ្លួនជនទាំង​នោះ​ឱ្យ​ទៅ​ជាប់​គុគ​ដូច​លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន នោះទេ គ្រាន់​តែ​ធ្វើ​កិច្ច​សន្យាណែនាំ ឬ ផាក​ពិន័យ​តិច​តួច​តែប៉ុណ្ណោះ អភ័ព្វអ្វីតែបុគ្គល​ពីររូប​​នេះ ជាប់គុគអស់រយ:ពេល​១៧ថ្ងៃ គ្រាន់តែ​​ស្រវឹងស្រាបាត់បង់ស្មារតី ទៅឆក់ត្រីយក​មកក្លែមស្រា ដែល​មិន​មែន​ជាអ្នក​អាជីពអ្នក​ឆកត្រីដូច​គេ​នោះទេ។

លោក សៀ-ឆៃណា សំនូមពរទៅ​លោក ដា-ចំរើន អធិការនគរបាល​ក្រុងសៀមរាប ឯកឧត្តម     ទិត្យ-ណារ៉ុង ស្នងការនគរបាល​ខេត្តសៀមរាប លោក នួន-ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប និងជា​ពិសេស ឯកឧត្តម ទៀ-សីហា អភិបាល​គណអភិបាល​ខេត្តសៀមរាប​ មេត្តាផ្តល់ភាព​យុត្តិធម៌ដល់រូប​លោកជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបនេះផង ហើយសូម​ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តា​ជួយ​ណែនាំលោកមេប៉ុស្តិ៍រូប​នេះឱ្យចេះស្រលាញ់រាស្ត្រឱ្យបាន​ស្មើៗ​គ្នាផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1824ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2126ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1880ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1821ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1787ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1719ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1784ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1823ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1850ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      347នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6337នាក់
ខែនេះ    76049នាក់
ឆ្នាំនេះ   473057នាក់
សរុប   57824453នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:23