លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ្ជាជីវ:

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 2079

កាលពីរសៀថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ មានអ្នក​កាសែតក្នុងខេត្ត​សៀមរាប​មួយ​ចំនួន​បាន​សរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ​ដោយ​រិះគន់ថា លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នង​ការ​រងទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នង​ការ​នគរបាល​ខេត្តសៀមរាប ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ហាង​បញ្ចាំមួយកន្លែង​ស្ថិត​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំរើក​ ក្រុង​សៀមរាប។

នៅព្រឹក​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បាន​មានប្រសាសន៍​តាម​ទូរស័ព្ទប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា មួយជីវិតរបស់លោក​មិន​ចេះរក​ស៊ី​បើក​ហាង​បញ្ចាំ ឬកាង​ហាង​បញ្ចាំដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។  លោកឧត្តមសេនីយ៍ត្រីរូបនេះបាន​បន្តទៀតថា កាលពីម្សិល​មិញ​លោក​មិន​ស្រួលខ្លួន​សុខភាពមិន​សូវ​ល្អ ទើប​មិន​បាន​តប​តជា​មួយ​អ្នក​ដែល​សរសេរព័ត៌មាន​រិះ​គន់​លោក​​​តាមបណ្តាញ​សង្គម​ទាំង​នោះ។ លោកឧត្តមសេនីយ៍ត្រីបាន​បន្ថែម​ទៀតថា មាន​អ្នក​កាសែតខ្លះ​ប្រើ​ភាសាអសុរោះ ខ្វះវិជ្ជាជីវ: សុទ្ធតែលោក​ជញ្ជក់ឈាមរាស្ត្រជាដើម ធ្វើ​ឱ្យ​លោក​បាត់បង់កិត្តិយស ព្រោះ​តែការគិតខុសរបស់​អ្នក​កាសែត​មួយ​ចំនួនសរសេរតាម​គ្នា​ដោយ​គ្មាន​ប្រភព​និង​ឯកសារភស្តុតាង​ច្បាប់​លាស់យ៉ាង​ដូច្នេះ។

លោក ចាន់ ប៊ុនហុង ដែល​ត្រូវ​បាន​អ្នកកាសែតសរសេរ​​រិះគន់​កាល​ពីម្សិល​មិញ​ថា លោក​បើកសា​ខា​​ហាង​បញ្ចាំ​យក​ការ​ប្រាក់​ខ្ពស់កប់ពពក($100យក​ការប្រាក់$20ក្នុងមួយខែ)ស្ថិត​ក្នុង​នៅភូមិ​តាវៀន​ខាងលើនេះ ក៏បាន​ប្រាក់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២ដដែលនេះថា ហាង​បញ្ចាំនោះ​មិន​មែន​ជារបស់​លោកទេ លោក​បាន​បិត​ហាង​បញ្ចាំប្រហែលមួយ​ឆ្នាំហើយ លោក​មិន​ជាប់​ពាក់ព័ន្ធក្នុង​ករណីខាង​លើ​នេះទេ វាជាការ​យល់​ច្រឡំ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះតែប៉ុណ្ណោះ។

លោក ម៉េង ហួត ចាងហ្វាងកាសែតសៀមរាបថ្មី បាន​ប្រាប់​កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី០២កក្កដានេះថា បានជាលោក​ហ៊ានបង្ហោះ​ព័ត៌មានតាមហ្វេសប៊ុគ ព្រោះ​លោក​មាន​បណ្តាញ​រាយ​ការណ៍​ប្រាប់​លោកច្បាស់លាស់អំពីហាងបញ្ចាំនេះ តែបន្តិក្រោយ​មក​កាល​ពីថ្ងៃទី០១ម្សិលមិញ​ខាង​សមត្ថកិច្ច​ខលទូរស័ព្ទ​​សុំ​ឱ្យ​លោក​លុបអត្ថបទវិញ​សិន​។ លោកម៉េងហួតបាន​បន្ថែមថា នៅព្រឹក​ថ្ងៃទី០២កក្កដា ឆ្នាំ២០២១នេះ ខាងនគរបាល​ប៉ុស្តិ៍ស្លក្រាម​បាន​កោះ​ហៅ​លោក​ទៅ​បំភ្លឺ តែលោក​ក៏ពុំ​ទាន់​ដឹងថា ខាង​នគរបាល​ប៉ុស្តិ៍ស្លក្រាម​គេចង់​សាកសួរពីរឿងហេតុ​អ្វីនោះទេ។

លោក ទៀវ សំអុល ចាហ្វាងគេហទំព័រថ្ងៃថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២នេះផងដែរថា លោក​បាន​ឃើញ​លោក​ម៉េង​ហួត ចុះផ្សាយស្មាន​ថា ជាព័ត៌មានពិត​ ក៏ចាប់យក​ព័ត៌មាននោះ​មក​ផ្សាយ​បន្ត តែក្រោយ​មក​លឺថាជាព័ត៌មានមិន​ពិត​ក៏សម្រេចចិត្ត​ផ្សាយ​បក​ស្រាយ​វិញតាំង​តែពី​ម្សិល​មិញ​បាត់​ទៅហើយ។

យោង​តាម​ខ្សែអាត់​សំលេង​មួយ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​រងការ​គៀបសង្កត់​ពី​ហាង​បញ្ចាំ​នៅក្រោយ​ផ្សារលើ​ធំថ្មីនេះ បាន​អះអាងថា ”ម្ចាស់​ហាង​បញ្ចាំនេះមាន​ខ្សែស្រឡាយ​អ្នក​ធំ​ ធ្លាប់​ថត​រូប​ជាមួយ​ថ្នាក់​ដឹកនាំធំៗ ម្យ៉ាង​វិញ​ទៀតប្រើ​អំណាច​ក្នុង​ការ​រកស៊ីដូចជា៖
          ១.ខ្ចី$100 យកការប្រាក់ $20ក្នុងមួយខែ
          ២.បង់ការយឺត១ថ្ងៃពិន័យ​$១៥
          ៣.បង់យឺត២ថ្ងៃពិន័យ$៤៥
          ៤.ខានបង់២ខែ ទៅរឹបអូសយកទ្រព្យសម្បត្តិ​​​ដល់ផ្ទះ ឬ ស៊ី​ដាច់របស់បញ្ចាំនោះតែម្តង​ ហើយ​ការ​រឹបអូសម៉ូតូដល់ផ្ទះ​ (ការបញ្ចាំកាដគ្រី) ជូន​ទៅរឹបអូស​ខ្លួន​ឯង ជូន​បញ្ជាឱ្យ​កង​កម្លាំង​ទៅ​រឹបអូសជំនួសក៏មាន។

ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​សម័យ​កាល​​កូវីដ១៩ ដែល​បាន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ដាក់​បញ្ចាំតាម​ហាង​បញ្ចាំ ស្នើ​សុំ​ដល់​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុង​ខេត្តសៀមរាប មេត្តាជួយ​ត្រួត​ពិនិត្យ​អំពីតម្លៃការប្រាក់ និងច្បាប់​ទំលាប់ ឱ្យបាន​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ផង កុំឃើញ​ពួកគាត់​ធ្លាក់អណ្តូងហើយ​ ទំលាក់ថ្មថែមពីលើ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2068ដង ចំរៀងបទ ជំរុំតាទុំ   អាន2385ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1825ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1891ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1779ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1807ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2166ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1436ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1857ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      595នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8802នាក់
ខែនេះ    78514នាក់
ឆ្នាំនេះ   475522នាក់
សរុប   57826918នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:37