បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 2036

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកវីរសេនីយ៍ទោ ឃឹម ផល្លា អធិការរងនៃអធិការនគរបាល​ក្រុងសៀមរាប បានចុះមកដល់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ក្នុងការសម្របសម្រួលចេញលិខិតបញ្ជាក់កិរិយាមាយាទជូនលោក សៀ ឆៃណា ដែលជា​ពលរដ្ឋរស់នៅ​ក្នុង​សង្កាត់​ជ្រាវរួចរាល់ហើយ ដែលមានការចូលរួមពីលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ​លោក ស៊ុត ជារាម មេធាវីរបស់លោកសៀឆៃ និងលោក សៀ ឆៃណាផងដែរ។

លោកវីរសេនីយ៍ទោ ឃឹម ផល្លា បានប្រាប់តាមទូរស័ព្ទនៅព្រឹកនេះថា អ្វីៗគឺជាការយល់ច្រឡំ ដោយភាគី​សង​ខាង​ស្តាប់​គ្នាមិនបាន និយាយ​ម្ខាងម្នាក់។ លោកបន្តថា ខាងលោក​មេប៉ុស្តិ៍ជ្រាវ និយាយថា អ្នក​ជាប់​គុគឬចេញពីគុគ​មិន​អាចចេញ​លិខិត​បញ្ជាក់​កិរិយា​មាយាទឱ្យបានទេ ​ព្រោះ​លោក​បាន​ឃើញ​លិខិត​មួយរបស់​តុលាការដាក់​​ឱ្យលោក​ សៀ ឆៃណា នៅ​ក្រៅ​ឃុំស្ថិតក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ហើយ​គិត​ថា លោក សៀ ឆៃណា ត្រូវ​បាន​តុលាការកាត់ទោសហើយក្លាយ​ជាទណ្ឌិត ហើយធានាក្រៅ​ឃុំ ម្យ៉ាង​ទៀតលោក សៀ ឆៃណា និងលោក មេធាវី ស៊ុត ជារាម យល់ថាលិខិតនេះជាលិខិតថ្កោលទោស មនុស្ស​ពុំមានទោសហេតុអ្វីចេញលិខិតនេះមិនបាន។ លោកវីរសេនីយ៍ទោ ឃឹម ផល្លា បាន​បន្ថែមថា លិខិត​នេះជាលិខិតបញ្ជាក់កិរិយាមាយាទមិន​មែន​លិខិតថ្កោលទោស​ដូចធ្វើ​នៅ​ក្រសួង​យុត្តិធម៌នោះទេ ហើយលិខិតនេះប៉ុស្តិ៍អាចចេញឱ្យបាន តែត្រូវ​សរសេរបញ្ជាក់ទៅតាមសាច់រឿង​ដែល​កើត​មានកន្លង​មក។ លោកវីរសេនីយ៍ទោ ឃឹម ផល្លា បាន​បន្ថែមជាចុងក្រោយថា សុំខាងកាសែត កម្ពុជាសុវណ្ណភូមិជួយចុះផ្សាយបកស្រាយផងជៀសវាង​មាន​ការយល់ច្រឡំដាក់គ្នាទៅវិញ​ទៅមក ហើយជៀសវាង​មហាជនមានការយល់ច្រឡំផងដែរ។

លោកមេធាវី ស៊ុត ជារាម បានប្រាប់តាម​ទូរស័ព្ទនៅព្រឹក​ថ្ងៃ០៧ដដែល​នេះថា លោកក៏មានការ​ភាន់​ច្រឡំដែរ ស្មាន​ថាលោក សៀ ឆៃណា ទៅសុំឱ្យលោក​​មេប៉ុស្តិ៍សង្កាត់ជ្រាវ​ធ្វើ​លិខិតថ្កោលទោស ទើប​លោក ធ្លាប់​បាន​និយាយថា មនុស្ស​ពុំទាន់មានទោស ដោយ​ពុំទាន់មានការ​ប្រកាសសាលក្រម​សម្រេច​ឱ្យ​ជាប់ទោស ហេតុអ្វីធ្វើ​លិខិត​ថ្កោលទោសមិនបាន សូម្បីតែនៅក្រសួងយុត្តិធម៌ក៏គេចេញ​ឱ្យដែរ។ លោកមេធាវី ស៊ុត ជារាម បានបន្ថែមថា ទើបតែព្រឹកនេះលោក​បាន​មក​ស្តាប់ការពន្យល់​របស់លោក លោកវីរសេនីយ៍ទោ ឃឹម ផល្លា ទើបបានយល់សាច់រឿង កន្លងមក​ស្តាប់តែខាងកូនក្តីរបស់​លោក គឺលោក សៀ ឆៃណា។ លោកមេធាវី ស៊ុត ជារាម បាន​បន្ថែមទៀតថា អ្វីៗវាបាន​បញ្ចប់ទៅហើយ ឯខាងលោក ស៊ត់ សៃ ក៏បានចេញលិខិតបញ្ជាក់កិរិយាមាយាទ​ឱ្យលោក សៀ ឆៃណា ហើយដែរ ចុងក្រោយ​អ្វីៗត្រូវបានបញ្ចប់ដោយដាក់បញ្ហាលើតុរកផ្លូវដោះស្រាយរួមគ្នា។

លោក សៀ ឆៃណា ពលរដ្ឋរស់នៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាម បានថ្លែអំណរគុណ​ដល់លោកវីរសេនីយ៍ទោ ឃឹម ផល្លា អធិការរងនៃអធិការដ្ឋាននគរបាល​ក្រុងសៀមរាប លោក ស៊ត់ សៃ មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ និងលោក មេធាវី ស៊ុត ជារាម ដែល​បាន​សហការគ្នាជួយ​រក​នីតិវិធីក្នុងការធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទ​ឱ្យលោក​បាន​ដូច​សេចក្តីប្រាថ្នា។ លោក សៀ ឆៃណា​ ក៏សូមថ្លែងអំណរគុណផងដែរដល់​ថ្នាក់​ដឹក​នាំទាំង​អស់​នៅ​ក្នុងខេត្តសៀមរាបនេះ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប ឯឧត្តម​ ទិត្យ ណារ៉ុង ស្នងការនគរបាលល​ខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលគណអភិបាលក្រុងសៀមរាប និងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕ ដោយ៖ ផ្លុងរ៉េត

ខាងក្រោមនេះ គឺជាអត្ថបទដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដែល​មានចំណងជើងថា ”មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយាមាយាទ​ឱ្យបានទេ“ ចុចលើតំណ(Link)ខាងក្រោម! 

https://ksnews.info/detail.php?m=10&id=3234
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1736ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1641ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2580ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1801ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2084ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1626ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2841ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1863ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1673ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      555នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13321នាក់
ខែនេះ    35830នាក់
ឆ្នាំនេះ   530294នាក់
សរុប   57881690នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:59