កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 04:53 នាទី ចំនួនអានៈ 1688

ជនសង្ស័យឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិជ័យ​ជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រើ​ប្រាស​អាវុធអាកា៤៧ បាញ់អ្នកឆក់ត្រីម្នាក់ក្នុងចំណោមបីនាក់ឱ្យរងរបួសធ្ងន់នៅចំណុចចម្ងាយពីភូមិតាច្រនៀង ឃុំកំពង់ឃ្លាំងប្រហែលប្រាំរយម៉ែត្រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទីយប់។

ក្រុមអ្នកនេសាទសាទខុសច្បាប់ដោយប្រើ​ម៉ាស៊ីនឆក់ត្រីមានគ្នាបីនាក់ ១.ឈ្មោះ ឈុន ណៃ ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្នោះ ហ៊ិន ខា ភេទប្រុស អាយុ៣១ឆ្នាំ និង ៣.ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ បាននាំគ្នាជិះកាណូតទៅដល់ចំណុចកើតហេតុខាងលើ រួចក៏នាំគ្នាឆក់ត្រី។ មិនយូរប៉ុន្មានដំណឹងនេះបានលេចលឺដល់ក្រុមកម្មករជលផលបីនាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម ដែលនៅប្រចាំការនៅផែបណ្តែតទឹក​ដែលមានទីតាំងចំណុចអ្នកតាក្រញ៉ាញ់ក្នុងឃុំកំពង់ឃ្លាំង។ ក្រុមកម្មករជលផលទាំងបីនាក់នោះ ១.ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២.ឈ្នោះ ព្រិន ព្រីង ភេទប្រុស អាយុ៣១ឆ្នំា នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និង ៣.ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង បាននាំគ្នាអ៊ុំទូកសំដៅទៅជនរងគ្រោះ ដោយឈ្មោះ ទង តាំង ជាអ្នកកាន់កាំភ្លើង។ ទៅដល់កន្លែងកើតហេតុក្រុមកម្មករជលផលបានប្រវាយប្រតប់គ្នាជា​មួយជនរងគ្រោះ ឃើញដូចនោះឈ្មោះ ទង តាំង បានលើកកាំភ្លើងបាញ់សំដៅទៅជនរង​គ្រោះមួយគ្រាប់ បណ្តាលឱ្យ​មានរបួស តែជនរងគ្រោះបានរត់គេចខ្លួនបាត់ ជាមួយគូកនម្នាក់ទៀត នៅសល់តែឈ្មោះ ហ៊ិន ខា ត្រូវបានក្រុមកម្មករជលផល​ចាប់យកទៅផែ ហើយក្រុង​កម្មករជលផល​​បានខល​​ទូរស័ព្ទ​រាយការណ៍​ទៅលោក ស ម៉ាប់ តែទូរស័ព្ទរោទ៍ពុំមានអ្នកលើក បន្ទាប់មកទើបរាយការណ៍ទៅលោក លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ខណ:នោះ​លោក លីម បានបង្គាប់ឱ្យ​ក្រុមកម្មករជលផលដោះលែងឈ្មោះ ហ៊ិន ខា ឱ្យត្រឡប់ទៅផ្ទះវិញ ដក់ហូតតែឧប្បករណ៍នេសាទ​ខុសច្បាប់តែប៉ុណ្ណោះ។

លុះម៉ោង៤:០០នាទីទៀបភ្លឺលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម បានខល​ទូរស័ព្ទប្រាក់ទៅឈ្មោះ ទង តាំង ហើយ​ថា លោក​បានបាញ់ត្រូវអ្នកឆកត្រីម្នាក់ក្នុងចំណោម​បីនាក់នោះ។ លឺដូច្នេះលោក ទង តាំង ក៏ពុំបានរត់គេចខ្លួនទេ រហូតដល់ប៉ូលីសប៉ុស្តិ៍នាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។

ជនសង្ស័យឈ្មោះ ទង តាំង ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោង២និង៣០នាទី នៅចំណុចតាក្រញ៉ាញ់ ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ពីបទ ប្រើហឹង្សាមានស្ថានទម្ងន់ទោសដោយប្រើប្រាសអាវុធ (កាំភ្លើង) ហើយ​រហូតមក​ដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជនសង្ស័យឈ្មោះ ទង តាំង កំពង់​ត្រូវបាន​ឃាត់ខ្លួននៅឯអធិការដ្ឋាន​ស្រុកសូទ្រនិគមនៅឡើយ នេះបើយោងតាមសម្តីរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជនផលស្រុកសូទ្រនិគម។

លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាល​ជលផលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលដដែលនេះថា លោកពុំទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប ក៏បានប្រាប់តាម​ទូរស័ព្ទនៅរសៀលនេះផងដែរថា លោកពុំទាន់បានទទួល​ឯកសារពាក់ព័ន្ទពីថ្នាក់ក្រោមនៅឡើយដែរ។

លោក សែម សារឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅរសៀលនេះដែរថា លោកពុំអាចបកស្រាយបានទេរឿងខាងលើនេះ ព្រោះមានអធិការរង​ម្នាក់ផ្សេងទៀតជាអ្នកទទួលបន្ទុកជំនួសលោកអធិការ​ ទេព ចាន់ណា។

កាសែតកម្ពុជាសុវណ្ណភូមិពុំអាចសុំការអធិប្បាយពីលោកអធិការរងស្រុកសូទ្រនិគម ជា ចាន់ឌី ដែលទទួលកិច្ចការជំនួសលោកអធិការ ទេព ចាន់ណា បានទេនៅថ្ងៃ​ដដែលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

លោក យិន ស្រាង អ្នកនាំពាក្យឱ្យសាលាដំបូងខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកពុំទាន់អាច​ពន្យល់បានទេ ពាក់ព័ន្ធទៅនឹងលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគម​ ប្រគល់​អាវុធ​ឱ្យទៅជនគ្មានតួនាទីយកទៅប្រើប្រាស​ខាងលើនេះ ព្រោះ​តុលាការពុំទាន់បានទទួលសំណុំរឿងនេះនៅ​ឡើយទេ។

បើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ មាត្រា ២១៨ ស្តីពី ស្ថាន​ទម្ងន់ទោស បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល កាលបើអំពើហឹងហ្សានេះបានប្រព្រឹត្ត:
          ១.ដោយមានការគិតទុកជាមុន
          ២.ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ។
          ៣.ដោយមានមនុស្សជាច្រើននាក់ក្នុង​ឋាន:ជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នក​ផ្សំ
                   គំនិត។

ពលរដ្ឋកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគមហ៊ានប្រគល់អាវុធ​ឱ្យទៅក្រុមកម្មករជលផលទាំងបីរូបខាងលើក្នុងការប្រើ​ប្រាសបង្រ្កាបបទល្មើសទៅវិញ ព្រោះកម្មករទាំងបីរូបនេះមិន​មែនជាមន្ត្រីគនរបាល​យុត្តិធម៌នោះទេ? ម្យ៉ាងវិញទៀតលោក ស ម៉ាប់ ដែលជាម្ចាស់កាំភ្លើងខាងលើនេះ តើតុលាការខេត្តសៀមរាបចាត់ការយ៉ាងណាដែរបើយោតាម ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និង ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ក្នុងមាត្រា ២០?៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1786ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1836ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1718ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1703ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2305ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1800ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន2499ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1774ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4297ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3900ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6480នាក់
ខែនេះ    76192នាក់
ឆ្នាំនេះ   473200នាក់
សរុប   57824596នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 06:02