ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរថយន្តដឹកសត្វតុកកែ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 04:57 នាទី ចំនួនអានៈ 1822

កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីរសៀល ​ខាងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រីដែល​ដឹក​នាំដោយលោក លី សុផា នាយរដ្ឋ​ផ្នែក បាន​ឃាត់រថយន្តរបស់ក្រុម​ហ៊ុន​វីរ:ប៊ុនថាំ​​មួយគ្រឿងនៅភូមិគោគឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ចំណុចក្បែរផ្លូវ​ហៃវ៉េចេញ​ពី​ត្រាវកុដដែល​បាន​ដឹក​សត្វតុកែចំនួន​៩៨៤ក្បាល​មក​ពីខេត្តព្រះវិហារ។

លោក លី សុផា នាយរងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅ​រសៀលម៉ោង៣ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ”រថយន្តដឹកតុកកែខាងលើនេះ ចេញដំណើរ​ពី​ខេត្ត​មណ្ឌលគីរី មក​ដាក់តុកកែនៅស្រុរវាង ខេត្តព្រះវិហា រួចចេញដំណើរមក​ខេត្តសៀមរាប​ដោយ​ឆ្លងកាត់ស្រុកស្វាយលើ ចូលមក​ក្រុងសៀមរាបតាមផ្លូវត្រាវកុដ លុះមកដល់ក្បែរចំណុច​ផ្លូវហៃវ៉េស្ថិតក្នុងឃុំបាលាំង ស្រុកប្រាសាទបាគង ក៏ត្រូវបានកម្លាំងរបស់លោកស្ទាក់ឃាត់ឆែកឆេ ទើបឃើញសត្វតុកកែនៅក្នុងធុងខ្លាសេជាច្រើនក្បាល។ លោកលីសុផាបានបន្តថា នៅពេលរាប់សត្វ​តុកកែ ខាងតំណាងក្រុមហ៊ុនវីរ:ប៊ុនថាំ ក៏នៅរាប់ជាមួយគ្នាដែរ។ ខណ:នោះអ្នក​តំណាងខាងក្រុមហ៊ុបានសួរ​ខ្ញុំថា ”តើតុកកែទាំងនេះត្រូវផាកពិន័យអស់ប៉ុន្មាន? ខ្ញុំឆ្លើយថា អត់ដឹងទេ ចាំខ្ញុំសួរទៅខាងអង្គការ​វៃអេដសិន“។ ខាងអង្គការវៃអេដបានប្រាប់ថា តុកកែ១ក្បាលពិន័យជាទឹកប្រាក់ចំនួន ៥ដុល្លារអាមេរិក ហើយយោងតាមច្បាប់ព្រៃឈើត្រូវគុណនឹង៣ថែមទៀត ដូច្នេះអស់ប្រហែល៣ម៉ឺនដុល្លារ។ លោកលីសុផា បន្ថែមថា ”ខ្ញុំមិនមែនជាអ្នកពិន័យទេ គ្រាន់តែប្រាប់តាមអ្វីដែលតំណាងក្រុម​ហ៊ុន​បានសួរ ហើយខ្ញុំក៏មិន​បាន​ទារប្រាក់៣ម៉ឺនដុល្លារដូចការចោទប្រកាន់របស់ក្រុមហ៊ុន​វីរ:ប៊ុនថាំបាន​ចោទប្រកាន់នោះដែរ“។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀល​ថ្ងៃទី១៨ដដែលនេះថា ”គ្មានអ្នក​ណាបានទារប្រាក់ពីក្រុមហ៊ុន​វីរ:ប៊ុនថាំ៣ម៉ឺនដុល្លារដូចការចោទ​ប្រកាន់នោះទេ វាជារឿងមិនពិតទាល់តែសោះ ខ្ញុំសូមបដិសេធន៍ការចោទប្រកាន់នេះទាំងស្រុង“។ លោក ម៉ុង ប៊ុនលីម បានអោយដឹងថា ការដឹកជញ្ជូនតុកកែខាងលើនេះ ត្រូវបានចោទក្នុងមាត្រា៤៤ និងមាត្រា ៩៦ ចំណុច១៩ នៃចបាប់ស្តីពីប្រៃឈើ។

យោងតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៤៤ បានចែងថា ”ពពួកសត្វព្រៃគ្រប់ប្រភេទ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិ​របស់​រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ​ដែលរួមមាន: ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជិលកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំអពងកូនរបស់វា“។ ឯសត្វតុកកែ​នេះវាចាត់ចូលជា ឧរង្គសត្វ។ មាត្រា៩៦ បានចែងថា ”ត្រូវពិន័យអន្តរការណ៍ពី​រដ្ឋបាល​ព្រៃឈើ​ជាប្រាក់ចំនួនពីពីរ(២) ទៅបី(៣)ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ​ដូចខាងក្រោម:

មាត្រា៩៦ ចំណុចទី១៩ បានចែងផងដែរ​ថា ”ដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម សន្និធិ កែឆ្នៃសំណាក ឬនាំចូលសត្វព្រៃរស់ និងសំណាកក្នុងក្រុមមានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត“។

លោក សុម៉េង តំណាងអោយក្រុមហ៊ុនវីរ:ប៊ុនថាំ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះផងដែរថា ”ខ្ញុំអត់ដឹងអីផង អត់ដឹងថាខាងមេព្រៃគេគិតមេចដែរ ព្រោះ​ពេល​ខ្ញុំទៅ​ដល់​កន្លែងដោះស្រាយក្នុងរឿងចាប់តុកកែខាងលើ គេដោះស្រាយរួចបាត់ទៅហើយ រឿងថាទារប្រាក់៣ម៉ឺនដុល្លារខ្ញុំអត់ដឹងទេ“។

យោងតាមការសិក្សាស្រាវជ្រាវកន្លងទៅ គេសង្កេតឃើញថា ក្រុមហ៊ុដឹកជញ្ជូន និងក្រុមហ៊ុន​ដឹក​អ្នក​ដំណើរមួយចំនួន តែងតែបំពានច្បាប់ដោយលួចលាក់ លួចបង្កប់ ដឹករបស់ខុសច្បាប់ ដូចជា ផលអនុផលព្រៃឈើ ដឹកសត្វព្រៃ ដែលច្បាប់បានហាមឃាត់ជាដើម​។ ម្យ៉ាងវិញទៀតក៏មានក្រុម​អ្នក​ដឹក​ឈើខុសច្បាប់មួយចំនួន បាន​យក​រថយន្តឃ្លុបបិតជិតសម្រាប់ដឹកទំនិញមក​ដឹក​ឈើ​ដើម្បីបន្លំភ្នែកសមត្ថកិច្ចផងដែរទាំងនៅខេត្តផ្សេង និង ខេត្តសៀមរាបជាដើម៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1842ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1597ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1849ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1762ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1704ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1748ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1727ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន2172ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1845ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1833ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:50