កាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានគោយន្តកន្ត្រៃ៣គ្រឿងដឹកដើមធ្នង់ឈាមមាន់ធំៗទាំងឬសចំនួន១០ដើម ចេញពីស្រុកអង្គរជុំ យកមកលក់អោយលោកថៅកែម្ចាក់នៅព្រំប្រទល់ភូមិគោគធ្លក និងភូមិបុស្សក្រឡាញ់ ឃុំកន្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៏ត្រូវបានក្រុមអ្នកកាសែតប្រទះឃើញ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅពេលគោយន្តកន្ត្រៃបានមកដល់មុខផ្ទះអ្នកបញ្ជាទិញដើមធ្នង់ឈាមមាន់ទាំង១០ដើមនោះដំបូងឡើយ ក្រុមអ្នកកាសែតបានរាយការណ៍ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសា ខេត្តសៀមរាប តែលោកទាំងពីរបានឆ្លើយតបតាមទូរស័ព្ទថា យម់ជ្រៅអញ្ចឹងមិនដឹងមានកម្លាំងធ្វើការឬអត់នោះទេ ចាំមើលជាក់ស្តែងលោកខលរកក្រែងមានអ្នកនៅទំនេរអោយចុះទៅមើល តែអ្វីៗដូចទៅសុំភ្លើងយក្សអញ្ចឹង គឺស្ងាត់បាត់សូន្យលុះអាវសាន្តគ្មានមេព្រៃណាម្នាក់ចុះមកទេ។
បន្ទាប់មកក្រុមអ្នកកាសែតក៏បានខលទូរស័ព្ទរាយការណ៍ជូន ឯកត្តម ម៉ក ធារ៉ា ស្នងការរងទទួលផែនបង្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប ឯកឧត្តមបានប្រាប់អោយ អ្នកកាសែតខលទូរស័ព្ទទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប តែត្រូវបានលោកមេប៉ុស្តិ៍រូបនេះបដិសេធន៍ថា លោកគ្មានជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ សុំអោយ អ្នកកាសែតខលទៅមេព្រៃចុះ បើទោះជាអ្នកកាសែតបានប្រាប់លោកមេប៉ុស្តិ៍ថា នេះគឺជាបញ្ជារបស់ឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបក៏ដោយ។
បន្តិចក្រោយមក ទើបឯកត្តម ម៉ក ធារ៉ា បានបញ្ជាអោយលោក យុត សាស្ត្រ (ហៅសាក់) មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប ទំនាក់ទំនងមកអ្នកកាសែតដើម្បីចុះមកបង្រ្កាបការដឹកដើមធ្នងខាងលើនេះ តែមុនពេលលោក យុត សាស្ត្រ មកដល់ ថៅកែអ្នកបញ្ជាទិញដើមឈើខាងលើនេះ បានបញ្ជាអោយក្រុមគោយន្តកន្ត្រៃទាំង៣គ្រឿង បើរត់ចេញពីមុខផ្ទះ ចែកជា៣ផ្លូវផ្សេងៗគ្នា ហើយទំលាក់ឈើលើដងផ្លូវតាមវាលស្រែខ្លះ ក្បែរផ្ទះអ្នកភូមិខ្លះ។ ឯកឧត្តម ម៉ក់ ធារ៉ា បានបញ្ជាទៅលោកអធិការស្រុកប្រាសាទបាគងស្នើសុំកម្លាំងនគរបាលប៉ុស្តិ៍ អោយមកដេកយាមឈើពេញមួយយប់រងចាំមេឃភ្លឺ តែជាអកុសល្យឈើធ្នង់ឈាមមាន់១០ដើមនោះ ត្រូវបានម្ចាស់អ្នកបញ្ជាទិញ អោយកម្លាំងពួកគេចួលដឹកចេញអស់៤ដើមតាំងតែពីមុនប៉ូលីសសេដ្ឋកិច្ចចុះមកដល់ម្លេះ ហើយលួចដឹកអស់១ដើមទៀត នៅម៉ោងទៀបភ្លឺពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំកណ្តែងយាមតែពីរកន្លែង ឯមួយកន្លែងទៀតមិនបានយាម ព្រោះខ្វះកម្លាំងនៅពេលយប់។
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ខាងប៉ូសីលសេដ្ឋកិច្ចដែលដឹកនាំដោយឯកឧត្តម ម៉ក់ ធារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើរបាយការណ៍ប្រគល់ឈើធ្នង់ឈាមមាន់៥ដើមនេះជូនទៅខាងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីទៅតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា ដំបូងឡើយគោយន្តកន្ត្រៃទាំង៣គ្រឿងនេះ នៅចំចំណុចទ្រូងផ្លូវខ័ណ្ឌចែកព្រំប្រទល់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិគោគធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ប្រសិនបើអាជ្ញាធរដែនដី ឬនគរបាលប៉ុស្តិ៍រដ្ឋបាលណាមួយមិនបដិសេធន៍ បញ្ជារបស់របស់ឯកឧត្តម ម៉ក់ ធារ៉ា ហើយចុះមកជួយឃាត់ជាបណ្តោះអាសន្នសិន នោះដើមធ្នង់៥ដើមទៀតក៏មិនហោះបាត់យ៉ាងដូច្នេះដែរ។
ពលរដ្ឋនៅសង្កាត់ជ្រាវតែងតែរិះគន់ថា ពួកគាត់ហាក់ខ្វះភាពកក់ក្តៅ ហើយអស់ជំនឿចិត្តទៅលើសមត្ថកិច្ចខ្លះដែលតែងតែរើសអើង លាបពណ៍ ប្រកាន់ទួនាទី មិនស្តាប់បញ្ជាថ្នាក់លើ បណ្តាលអោយបទល្មើសរត់រួច។ ពលរដ្ឋបន្ថែមទៀតថា នេះដើមធ្នង់រត់បាត់វាមិនជាបញ្ហាធ្ងន់ធ្ងរនោះទេ ចុះបើចោរប្លន់រត់បាត់ព្រោះតែប្រកាន់តួនាទីអញ្ចឹង តើថ្នាក់ដឹកនាំខេត្តសៀមរាបយកមុខទៅទុកឯណា? ហើយឆ្លើយតបជាមួយរាជរដ្ឋាភិបាលថាមេចដែរ ដែលមានមន្ត្រីថ្នាក់ក្រោមអសកម្មបែបនេះ? ពលរដ្ឋស្នើសុំឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប មេត្តានែនាំមន្ត្រីអសកម្មក្រោមឱវាទមួយចំនួនផង ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋ នៅក្នុងខេត្តសៀមរាបនេះ៕ ដោយ៖ ផ្លុងរ៉េត













អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
| ថ្ងៃនេះ | 552 | នាក់ |
| ម្សិលមិញ | 1494 | នាក់ |
| សប្ដាហ៍នេះ | 10008 | នាក់ |
| ខែនេះ | 57437 | នាក់ |
| ឆ្នាំនេះ | 102816 | នាក់ |
| សរុប | 57454212 | នាក់ |
| ថ្ងៃទី 25 ខែ 02 ឆ្នាំ 2026 ម៉ោង 07:07 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

