ក្រុមហ៊ុនលក់អចលនទ្រព្យដ៏សម្បូរបែបទាំងតូចទាំងធំនៅក្នុងខេត្តសៀមរាប ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើអោយទីផ្សាដីធ្លីនៅតែមានសន្ទុះទៅមុខ បើទោះជាមានជំងឺកូវី១៩ រាតត្បាតពាសពេញពិភពលោក និងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែអ្វីដែលគួរអោយព្រួយបារម្ភបំផុតនោះគឺ ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បោកប្រាសអតិថិជនខ្លួនឯង អំពីសេវាកម្មជាច្រើន ដែលខ្លួនបានសន្យាហើយមិនអនុវត្ត និងក្រុមហ៊ុនខ្លះបើកអាជីវកម្មគ្មានច្បាប់ទំលាប់ត្រឹមត្រូវ។
ក្រុមហ៊ុន ឬក្រុមបុគ្គលដែលលក់អចលនទ្រព្យមួយចំនួនមិនបានអនុវត្តតាមគោកការណ៍ច្បាប់របស់ក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធនោះទេ ដោយលួចបើកការិយាល័យដើម្បី ពុះដីឡូតិ៍ សង់ផ្ទះល្វែង សង់វីឡា សង់ខុនដូរ លក់ចែកជូនអោយអតិថិជន ដោយអះអាងថា ក្រុមហ៊ុនរបស់គេមានច្បាប់ទំលាប់ត្រឹមត្រូវ ហើយធានាអះអាងដោយផ្ទាល់មាត់ថា គម្រោងរបស់ពួកគេ មានប្លង់រឹង មានភ្លើង មានផ្លូវ មានប្រព័ន្ទលូបង្ហូរទឹក តាមស្តង់ដាដែលរដ្ឋតម្រូវអោយមាន តែតាមការពិតអ្វីៗគ្រាន់តែជាក្តីស្រមៃ របស់អតិថិជនដែលបានស្តាប់លឺតែប៉ុណ្ណោះ ពេលម្ចាស់អចលនទ្រព្យទាំងនោះលក់អស់គម្រោង ក៏វេចបង្វិចលុយហោះហើរទៅបាត់ ឯពលរដ្ឋដែលទិញអចលនទ្រព្យខ្លះបានត្រឹមឈរសម្លឹងមើលបង្គោលភ្លើងអត់មានខ្សែ ឬឈរសម្លឹងមើលបង្គោលភ្លើងដែលមានតែអំពូលសូឡាបន្តោង១គ្រាប់ៗតេកតោកៗតែប៉ុណ្ណោះ។
ចំណែកឯពលរដ្ឋខ្លះទិញដីឡូតិ៍យូរឆ្នាំហើយ តែធ្វើប្លង់រឹងមិនបាន បំបែកក្បាលដីមិនបាន ពេលទូរស័ព្ទសួរម្ចាស់ដីឡូតិ៍ អស់លោកថៅកែទាំងនោះ សន្យាថ្ងៃនេះថ្ងៃនោះ គឺសន្យាខ្យល់តែរហូត។ អ្នកទិញដីឡូតិ៍ វីឡា បង់រំលោះភាគច្រើនជាអ្នកមិនមានលុយច្រើនទេ ឬអាចជាអ្នកក្រ តែបន្ទាប់ពីបានទិញអចលនទ្រព្យទាំងនោះហើយ កាន់តែក្រថែមទៀត ព្រោះអចលនទ្រព្យដែលបានទិញនោះ ធ្វើប្លង់រឹងមិនបាន ដាក់បញ្ចាំធនាគារដោះទាល់មិនបាន គ្មានភ្លើងរដ្ឋ ប្រើភ្លើងឯកជនរបស់ម្ចាស់គម្រោងអចលនទ្រព្យមានតម្លៃថ្លៃជាងភ្លើងរដ្ឋជាដើម។
អ្នកជំនាញអចលនទ្រព្យបានពន្យល់ខ្លះៗថា បើចង់ទិញអចលនទ្រព្យប្រកបដោយសុវត្ថិភាពត្រូវចេះសិក្សាចំណុចមួយចំនួនដូចខាងក្រោមដើម្បីកុំអោយគេបោកប្រាសភូតភរកុហកបាន៖
ពលរដ្ឋរិះគន់ថា អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ទ ផ្នែកអចលនទ្រព្យ គួរតែត្រួតពិនិត្យអោយបានច្បាស់លាស់ចំពោះក្រុមអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ជៀងវាងពួកម្ចាស់គម្រោងមួយចំនួយបោកប្រាសអតិថិជនខ្លួនឯង។ ម្យ៉ាងវិញទៀតពេលនេះនៅមិនទាន់ហួសពេលនៅឡើយទេសម្រាប់ស្ថាប័នពាក់ព័ន្ទទៅនឹងអចលនទ្រព្យ គួរតែឆាប់ចុះស្រាវជ្រាវឡើងវិញចំពោះម្ចាស់គម្រោងដែលលក់អស់ហើយ កំពុងល់ និងរៀបចំលក់នៅថ្ងៃខាងមុខនេះថាតើ មួយណាមានច្បាប់ត្រឹមត្រូវ មួយណាខ្វះខាតខ្លះ ហើយមួយណាដែលក្មានសោះ ដើម្បីចាត់ការតាមវិធានការច្បាប់ ជៀសវាពលរដ្ឋរងទុក្ខនៅថ្ងៃអនាគត ហើយជៀសវាងអាជ្ញាធររដ្ឋ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកអនុវត្តច្បាប់ឈឺក្បាលទៅថ្ងៃអនាគតផងដែរ៕ ដោយ៖ផ្លុងរ៉េត






សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
| ថ្ងៃនេះ | 765 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13531 | នាក់ |
| ខែនេះ | 36040 | នាក់ |
| ឆ្នាំនេះ | 530504 | នាក់ |
| សរុប | 57881900 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 08:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

