លោក ផ្លុង រ៉េត អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រាវ សង្គាត់ជ្រាវ ក្រុងសៀមរាប មានមុខរបរជា ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ដែលមានស្នាក់ការនៅក្នុងក្រុងសៀមរាប ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបចេញដីកាកោះអោយចូលបំភ្លឺនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីរសៀល ដើម្បីបំភ្លឺពីដំណើររឿង បរិហាគេត្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង (តាមប្រព័ន្ធហ្វេសប៊ុគ) ប្រព្រឹត្តទៅនៅក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២១។
លោក ផ្លុង រ៉េត បានប្រាប់អ្នកយកព័ត៌មានយើងថា លោកនឹងចូលបំភ្លឺតាមពេលវេលាកំណត់ទៅតាមដីកកោះរបស់តុលាការខេត្តសៀមរាប។ លោកផ្លុងរ៉េតបានបន្តថា រហូតមកដល់ពេលនេះលោកពុំទាន់ដឹកថាអ្នកណាជាដើមបណ្តឹងដែលប្តឹងលោកនៅឡើយទេ តែគ្រាន់តែដាក់ការសង្ស័យទៅលើសំណេរមួយនៅលើអាខោនហ្វេសប៊ុគរបស់លោកកាលពីថ្ងៃទី០៤ ខែវិច្ឆា ឆ្នាំ២០២១ ដែលលោកសុំលាក់ទុកសិនព្រោះវាមិនទាន់ដឹងច្បាស់។
បើយោងតាមច្បាប់ស្តីពីរបបសារពត៌មាន បុគ្គលដែលត្រូវបានគេសរសេររិះគន់ត្រូវសុំអោយធ្វើការបកស្រាយបំភ្លឺឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ មុនដាក់ពាក្យប្តឹងទៅតុលាការ ឬសមត្ថកិច្ចពាក់ព័ន្ធ ប្រសិនបើកយល់ឃើញថា សំណេរ ឬអត្ថបទនោះវាខុសពីការពិត។
គេសង្កេតឃើញថា អាជីពជាអ្នកសារពត៌មាន ហាក់នៅផុយស្រួយនៅឡើយ ក្នុងការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនា។ នៅក្នុងសង្គមបច្ចុប្បន្នមានបុគ្គលមួយចំនួនមិនទាន់យល់ដឹងពីផ្លូវច្បាប់ចូលចិត្តធ្វើទង្វើរំលោភបំពានទៅលើអ្នកដ៏ទៃ ហើយបើគេបិទមាត់មិននិយាយស្តី នោះទើបបានសុខ តែបើគេបញ្ចេញមតិពីទង្វើអាក្រក់របស់ខ្លួន នោះនាំគ្នាប្តឹងប្តល់ថាគេបរិហាកេរ្តិ៍ គេញុះញង់ឱ្យមានការរើសអើងជាដើម។
ក្នុងនាមយើងជាអ្នកសារពត៌មាន ស្នើសុំទៅស្ថាប័នឯករាជ អ្នកច្បាប់ និងអង្គការសិទ្ធិមនុស្ស ជួយតាមដានករណីខាងលើនេះផង ជាពិសេសស្នើសុំទៅតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប មេត្តាលើកលែងការចោទប្រកាន់ចំពោះលោក ផ្លុង រ៉េត ចាងហ្វាកាសែតកម្ពុជាសុវណ្ណភូមិខាងលើនេះ (ភាគ០១)៕ ដោយ៖ សៀ វិចិត្រ






ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
| ថ្ងៃនេះ | 253 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6243 | នាក់ |
| ខែនេះ | 75955 | នាក់ |
| ឆ្នាំនេះ | 472963 | នាក់ |
| សរុប | 57824359 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

