ដំណឹងបាត់កូនស្រី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 12 ឆ្នាំ 2021 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1783

លោក ឈាង ចិន ត្រូវជាឪពុក និងម្តាយឈ្មោះ ម៉ែន ម៉ាច បច្ចុប្បន្នរស់នៅភូមិ​ថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបាត់កូនស្រីវ័យ១៥​ឆ្នាំម្នាក់ឈ្មោះ ឈាង ស្រីខួច ដែល​មាន​ភិនភាគដូច​ក្នុង​រូបភាព នៅចំណុចផ្លូវ​៦០ម៉ែត្រ កន្លែងលក់ប៉ើតប៉ោង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

យោងតាមប្រភពអ្នក​លក់ប៉ើតប៉ោងក្បែរគ្នានៅផ្លូវ៦០ម៉ែត្របាន​ប្រាប់លោក ឈាង ចិន ដែល​ជាឪពុកថា ដំបូងក្មេងស្រីឈ្មោះ ឈាង ស្រីខួច បានយកប៉ើតប៉ោងទៅផ្ញើជាមួយគាត់បន្ទាប់ពី​នាង​បាន​និយាយទូរស័ព្ទរួចបន្តិច ហើយ​ប្រហែលមួយស្របក់ក្រោយមក​ឃើញ​មានបុរស​ម្នាក់វ័យ​ប្រហែល​ជាង​២០ឆ្នាំ ជិះម៉ូតូម៉ាក​វីវ៉ាពណ៍ខ្មៅ ក្មានស្លាកលេខ បាន​មក​ឌុប​កូន​ស្រីគាត់​ទៅ​បាត់។

នៅពេល​ឪពុក​មក​ដល់​កន្លែងកើតហេតុបាត់​កូន​ស្រីពីកន្លែងលក់ប៉ើតប៉ោង ឃើញ​តែ​ប៉ើតប៉ោង ទើប​សាកសួរអ្នក​លក់ជិតគ្នាបានដឹង​ហេតុផល​ក៏ប្រញាប់ទៅរាយការណ៍ជូន​នគរបាលប៉ុស្តិ៍ភ្លាមៗ នៅថ្ងៃដដែល តែជាអកុសល្យ រហូតដល់ថ្ងៃនេះនៅតែគ្មានដំណឹងពីកូនស្រីគាត់នៅឡើយ។

លោក ឈាង ចិន បានបន្ថែមថា តាំងពីថ្ងៃបាត់កូនស្រី គាត់តែងតែខល​ទូរស័ព្ទទៅកូន​ស្រីរបស់គាត់ជានិច្ច តែគ្មានអ្នក​លើក​ទទួល តែចាយដន្យនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះលោកខល​ទៅកូន​ស្រីម្តងទៀតនាងលើកទទួលតែលឺសម្លេងមនុស្សប្រុសក្រហឹមសូរ ហឹះ ហើយ​ក៏បិតទូរស័ព្ទបាត់ទៅ។

លោក ស៊ិន ណារ៉ា មេប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ក្រុងសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទនៅព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះថា លោក​ពុំទាន់បានទទួល​ពត៌មាននៅឡើយទេ ប្រហែល​ខាង​ជន​រងគ្រោះមក​រាយការណ៍ជូន​កូន​ចៅរបស់លោក ចាំមើល​សាកសួរមើលសិន។

ឪពុកម្តាយក្មេងស្រីដែលបាន​បាត់ខ្លួន បាន​លើក​ម្រាម​ដៃដប់ស្នើសុំសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុង​ខេត្តសៀមរាប មេត្តាជួយស្វែងរក​កូនស្រីជូនពួក​គាត់​ផង​ព្រោះថា ពួកគាត់កំពុង​ព្រួយ​បារម្ភពីកូនស្រីគាត់​ខ្លាំងណាស់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2475ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1786ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2607ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1804ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2575ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1817ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1688ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន1571ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1953ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5757ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      377នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8584នាក់
ខែនេះ    78296នាក់
ឆ្នាំនេះ   475304នាក់
សរុប   57826700នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:26