នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​និង​កម្លាំង​ជំនាញ​ខេត្តបាត់ដំបង​ បំបែកសំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​នាំ​យក​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​

ដោយៈ Siem Reap បាត់ដំបង ថ្ងៃទី 14 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 2800

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​-​ស្រី​០២​នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដោយ​ផ្ញើ​តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ខេត្តបាត់ដំបង​ និង​ រាជធានី​ភ្នំពេញ​ រឹបអូស​បាន​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​០៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២​ នៅ​ភ្នំពេញ​ធ្វើ​ឡើង​នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ និង​នៅ​ខេត្តបាត់ដំបង​ ក្នុង​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​យក​លក់​ចែក​វ​ចាយ​នៅ​តាម​បណ្តា​ខេត្ត​ គឺ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ លោក​ ស៊ិ​ត​ វណ្ណៈ​ កម្លាំង​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​០២​នាក់​ ។​

​ជនសង្ស័យ​មានឈ្មោះ​  ជា​ សុវណ្ណ​បញ្ច​ការ​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ប្រកប​មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ​ រស់នៅ​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ ម៉​ម​ សា​វី​ ភេទ​ ប្រុស​ អាយុ​៣៣​ឆ្នាំ​ គ្មាន​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ ។​

​លោកនាយ​ការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ៖​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​គឺ​មុន​ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​គឺ​ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ ។​ បន្ទាប់​មក​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​មានឈ្មោះ​ជា​ សុវណ្ណ​បញ្ច​ការ​ នៅ​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ខណៈ​ស្ត្រី​សង្ស័យ​កុម្ម៉ង់​ទិញ​និង​រង់ចាំ​ទទួលយក​គ្រឿង​ ពី​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ រស់នៅ​ភ្នំពេញ​ ។​

លោកបន្តទៀតថា ក្រោយ​ពី​បង្ក្រាប​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នេះ​ហើយ​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ក៏​ឈាន​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ នៅ​ភ្នំពេញ​ដែល​ជា​អ្នក​ផ្ញើ​គ្រឿងញៀន​ទៅ​ឱ្យ​ស្ត្រី​សង្ស័យ​ឈ្មោះ​ ជា​ សុវណ្ណ​បញ្ច​ការ​ ។​ កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​និង​ទៅ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​នៅ​តាម​សាខា​ចំណតរថយន្ត​០៣​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជនសង្ស័យ​បម្រុង​ផ្ញើ​គ្រឿងញៀន​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​បណ្តា​ខេត្ត​ហើយ​បញ្ជូន​មក​ស្នងការ​ដ្ឋា​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ ។​ 

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន​ ៖​ ១-​ក្រាម​និង​ម្សៅ​ម៉ត់​ពណ៌​ស​ ចំនួន​០៦​កញ្ចប់​(​ថង់​តូច​-​ធំ​),​ ២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២៥០​គ្រាប់​,​ ៣-​ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង​ចំនួន​២០០​គ្រាប់​ និង​ ៤-​គ្រាប់កាំភ្លើង​ ០៧​គ្រាប់​ ៕

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1627ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន2023ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1098ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2759ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1740ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1801ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1597ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1751ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2523ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1566ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      76នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6237នាក់
ខែនេះ    6237នាក់
ឆ្នាំនេះ   288889នាក់
សរុប   57640285នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 01:04