ពិតជាខ្មាស់គេជាងលិចពងទៅទៀត!

ដោយៈ Siem Reap Siem Reap ថ្ងៃទី 21 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 1910

ដូចពាក្យចាស់មួយបានពោលថា "ភ្នំមួយពុំអាចមានខ្លាពីរបានឡើយ" គម្រោងជីកស្ដារបឹងពារាំងតែមួយ តែបែរជាបណ្ដោយឲ្យមានក្រុមហ៊ុន២ផ្សេងពីគ្នាចែកទឹកដីគ្នារកស៊ីយ៉ាងគគ្រឹគគគ្រេងទៅវិញ។

១.ក្រុមហ៊ុនជីកស្ដារបឹងពារាំងក្នុងសង្កាត់ជ្រាវត្រូវបានគេស្គាល់ថាជារបស់លោក "សាន្ត រដ្ឋស៊ីង"។
២.ឯក្រុមហ៊ុនមួយទៀតដែលជីកស្ដាបឹងពារាំងស្ថិតក្នុងសង្កាត់ចុងគ្នា កាសែតកម្ពុជាសុវណ្ណភូមិអត់ស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាក្រោមការគ្រប់គ្រងរបស់លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស ហើយមានអ្នកមានឥទ្ធិពលមានអំណាចម្នាក់ទៀតនៅពីក្រោយខ្នងលោកហាត់ដា(សុំមិនបញ្ចេញឈ្មោះ) ជាកូនប្រុសរបស់លោក សត ណាឌី អតីតស្នងការនគរបាលខេត្តសៀមរាប នេះបើយោងតាមប្រភពព័ត៌មានដែលលួចបង្ហើបប្រាប់។

សូមរំឭកផងដែរថាកាលពីដើមខែកុម្ភៈឆ្នាំ 2022 នេះ លោក សាន្ត រដ្ឋស៊ីង និងលោក ហាប់ ដា បានមានជម្លោះទាស់ទែងគ្នា រហូតដល់មានការចោទប្រកាន់ថាលោក សាន្តរដ្ឋ ស៊ីង បានចុះពីឡានវាយលោក ហាប់ ដា ពីរដៃ។ ចំណែកឯលោក សាន្ត រដ្ឋស៊ីង បានបដិសេធថាពុំបានវាយលោក ហាប់ ដា នោះទេ ហើយថែមទាំងចោទប្រកាន់ទៅលោក ហាប់ ដា វិញថា បានរំខានដល់ការរកស៊ីរបស់លោក ធ្វើឲ្យលោកខាតបង់ពេលវេលា ខាតបង់ថវិកា ដោយសារតែកូនចៅរបស់លោក ហាប់ ដា បានដាក់បារ៉ាស់បិទមិនឲ្យឡានដឹកដីរបស់លោក សាន្ត ស៊ីង មិនឲ្យដឹកចេញមកក្រុងសៀមរាប។

ពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ និងពលរដ្ឋនៅក្នុងសង្កាត់ចុងឃ្នៀស ដែលតាមដានហេតុការណ៍ខាងលើនេះ បានខ្សឹបខ្សៀវគ្នារិះគន់ថា "បានច្រាសច្រំឆ្អែតហើយ មិនចេះឱបក្រសោបគ្នា ច្រាសឆ្អែតមានកម្លាំងរៀងខ្លួន ខាំគ្នាដូចសត្វតិរច្ឆាន"។

ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើនេះ កំពុងតែរង់ចាំមើលចំណាត់ការរបស់ថ្នាក់លើ តើថ្នាក់លើចាត់ការយ៉ាងបែបណាទៅវិញ រវាងខ្លាពីរនៅលើភ្នំតែមួយ ដូចដែលបានរៀបរាប់មកខាងលើនេះ ឬមួយទុកឲ្យនៅបន្តខាំគ្នាតទៅទៀត?៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1548ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1862ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1979ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1625ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1924ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1858ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1661ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1886ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន2066ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2244ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1645នាក់
ម្សិលមិញ    2261នាក់
សប្ដាហ៍នេះ    6098នាក់
ខែនេះ    28607នាក់
ឆ្នាំនេះ   523071នាក់
សរុប   57874467នាក់
ថ្ងៃទី 12 ខែ 08 ឆ្នាំ 2026 ម៉ោង 18:30