នៅរសៀលថ្ងៃទី២៧ ខែនិនា ឆ្នាំ២០២២ ម្សិលមិញនេះ ការិយាល័យរបស់គណៈគ្រូពេទ្យ ត្រូវបានបើកសម្ភោធន៍ដាក់ឱ្យប្រើប្រាសជាផ្លូវការស្ថិតក្នុង ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយភ្ញៀវកិត្តិយស និងមន្រ្តីរាជការសាធារណៈជាច្រើនស្ថាប័នផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យខេត្តសៀមរាបបានមានប្ររសាសន៍ប្រាប់កាសែត កម្ពុជាសុវណ្ណភូមិថា នៅខេត្តសៀមរាបមានសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យចំនួន១១រូប និងគណៈគ្រូពេទ្យជាង៦រយរូប ហើយថវិការចំនួនជាង៦ម៉ឺនដុល្លារអាមេរិកដែលបានចំណាយទិញផ្ទះល្វែង ចំនួន២ល្វែងធ្វើជាការិយាល័យនេះគឺកើតចេញពីការរួមសាមគ្គីរបស់សមាជិកគណៈគ្រូពេទ្យខេត្តសៀមរាបទាំងអស់គ្នា រួមជាមួយគណនីយភាព តម្លាភាព ហើយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមគណៈគ្រូពេទ្យមានការិយាល័យផ្ទាល់ខ្លួនបែបនេះ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា សមិទ្ធិផលនេះនឹងរក្សាដល់មនុស្សជំនាន់ក្រោយ អ្នកបន្តវេន មានកន្លែងធ្វើការសមរម្យ នឹងឱ្យសមទៅនឹងតម្លៃកេរត្តិ៍ឈ្មោះ កិត្តិយសជាគ្រូពេទ្យ ព្រោះមិនមានអ្វីអមតទេ មុខតំណែងតួនាទីមិនមានប្លង់រឹងទេ មានតែអំពើល្អទេដែលរក្សាកេរ្តិ៍ឈ្មោះបានយូរអង្វែង។ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យខេត្តសៀមរាប បានបន្ថែមថា ពិធីជុបលៀងក្រោយពេលសម្ភោធន៍ល្ងាចនេះ ថវិការដែលចំណាយគឺបានមកពីសប្បុរសជនទាំងអស់ អ្នកខ្លះជួយជាថវិការ អ្នកខ្លះទឹកសុទ្ធ អ្នកខ្លះស្រាបៀរ ហើយលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់គណអធិបតី ភ្ញៀវកិត្តិយសដែលបានចូររួម និងសប្បុរសជនជិតឆ្ងាយដែលបានជួយឧបត្ថមដល់កម្មវិធីទាំងមូល។
គេសង្កេតឃើញថា កន្លងមកនៅពេលក្រុមគ្រូពេទ្យមានបញ្ហាអ្វីមួយប៉ះពាល់ដល់អាយុជីវិតមនុស្ស តែងតែមានកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ ឬកងរាជអាវុហត្ថ មកនាំខ្លួនគ្រូពេទ្យដោយមិនមានជូនដំណឹងដល់ប្រធានស្ថាប័នរបស់គ្រូពេទ្យឡើយ។ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញព្រះរាជក្រឹត្យ និងសេចក្តីជូនដំណឹងរបស់គណៈគ្រូពេទ្យជាតិ ស្តីពីនីតិវិធីចាប់ខ្លួនគ្រូពេទ្យ ត្រូវមានវត្តមានគណៈគ្រូពេទ្យជាចាំបាច់។
យោងតាម មាត្រា១៧ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ចែងថា ”រាល់ការវិនិច្ឆ័យ និងនីតិវិធីរបស់តុលាការ ឬស្ថាប័នមានសមត្ថកិច្ចផ្សែងៗ ពាកក់ព័ន្ទនឹងការប្រព្រឹត្តរបស់អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវមានការចូលរួមពីគណៈវិជ្ជាជីវៈសុខាភិបាលដែលពាក់ព័ន្ធ“៕ ដោយ៖ ផ្លុងរ៉េត





.jpg)






ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
| ថ្ងៃនេះ | 343 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8550 | នាក់ |
| ខែនេះ | 78262 | នាក់ |
| ឆ្នាំនេះ | 475270 | នាក់ |
| សរុប | 57826666 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:05 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

