
ការក្លាយជាតារា K-Pop មិនមែនមានងាយស្រួលទាំងអស់នោះទេ ព្រោះជីវិតរវល់នឹងការងារច្រើនសឹងតែគ្មានពេលទំនេរ ឯជីវិតផ្ទាល់ខ្លួនត្រូវមានអ្នកឃ្លាំមើល តាមដានមិនលស់ថ្ងៃ ជាពិសេសប្រសិនជាមានទំនាក់ទំនងស្នេហាទៀតសោត មិនមានភាពឯកជនឡើយ ។ ដោយសារតែហេតុផលនេះ និងហេតុផលផ្សេងទៀត តារាចម្រៀងខាងក្រោមនេះបានសម្រេចចិត្តឈប់ពីជីវិតជាតារា ហើយសម្រេចចិត្តរស់នៅសាមញ្ញធម្មតាវិញ។
១. Sunye អតីតក្រុម Wonder Girls

អតីតតារាចម្រៀងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម Wonder Girls ក្នុងឆ្នាំ២០០៧ រហូតដល់ឆ្នាំ១០១៥ ទើបនាងសម្រេចចិត្តចេញពីក្រុម។ ត្រលប់ទៅឆ្នាំ ២០១៣ Sunye បានក្លាយជាតារាស្រីដំបូងគេដែលបានរៀបការខណៈពេលដែលនៅតែបន្តសកម្មភាពផ្សព្វផ្សាយក្នុងក្រុមនៅឡើយ។ ប៉ុន្តែដោយសារតែមានរឿងចម្រូងចម្រាស់ជុំវិញអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះរបស់នាង Sunye បានប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ដើម្បីផ្តោតលើការងារផ្សព្វផ្សាយសាសនា និងរស់នៅក្រៅប្រទេស។
២. G.O អតីតក្រុម MBLAQ

ក្នុងឆ្នាំ២០០៩ G.O បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម MBLAQ ។ ភ្ជាប់ជាមួយគ្នានេះ G.O មិនដែលបានបញ្ជាក់ច្បាស់ពីមូលហេតុចាកចេញពីក្រុមឡើយខណៈក្រុមមិនទាន់រំសាយនៅឡើយ។ ងាកចេញពីជីវិតជាតារា លោកបានប្រើជីវិតធម្មតាដោយមានឆាណែលយូធូបផ្ទាល់ខ្លួន និងរីករាយជីវិតអាពាហ៍ពិពាហ៍របស់លោក និងតារាសម្តែង Choi Ye-seul ដែលបានរៀបការក្នុងឆ្នាំ២០១៩។
៣. Eunjin អតីតក្រុម DIA

Eunjin បានចាកចេញពី DIA កាលពីខែឧសភា ឆ្នាំ២០១៨ តាមរយៈសំបុត្រសរសេរដោយដៃផ្ទាល់។ នៅក្នុងសំបុត្រ Eunjin បញ្ជាក់ថានាងមានអារម្មណ៍មិនល្អតាំងពីឆ្នាំ ២០១៧ ហើយបានបង្ហាញពីបំណងចង់ចាកចេញពីក្រុមទៅរស់នៅជាមួយជីវិតដែលមិនមែនជាតារា។ ទោះបីជាចាកចេញពីក្រុមក៏ដោយ Eunjin នៅតែមានសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងដើម្បីមានទំនាក់ទំនងជាមួយអ្នកគាំទ្រ។
៤. Yulhee អតីតក្រុម LABOUM

អតីតតារា K-pop រូបនេះបានបង្ហាញខ្លួនក្នុងក្រុម LABOUM ក្នុងឆ្នាំ២០១៤ រហូតចាកចេញពីក្រុមក្នុងឆ្នាំ២០១៧។ ការចាកចេញរបស់នាងបានកើតឡើងបន្ទាប់ពីពាក្យចចាមអារ៉ាមថានាងទាក់ទងស្នេហាជាមួយ Minhwan សមាជិក FTISLAND ដែលត្រូវបានបញ្ជាក់ថាជាការពិត។ តាមរយៈផលិតកម្មរបស់នាងបានឱ្យដឹងថា នាងមិនមានបំណងវិលចូលវិស័យកម្សាន្តនោះទេ។
នៅខែមករា ឆ្នាំ២០១៨ Minhwan បានប្រកាសភ្ជាប់ពាក្យជាមួយ Yulhee ហើយរៀបការជាមួយគ្នានៅខែតុលា ឆ្នាំដដែល។ នៅក្នុងខែឧសភា ឆ្នាំ២០១៨ Yulhee បានស្វាគមន៍កូនដំបូងរបស់នាង ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ នាងបានស្វាគមន៍កូនស្រីភ្លោះទៀត។
៥. Kyla អតីតក្រុម PRISTIN

Kyla បានបង្ហាញខ្លួនលើកដំបូងជាមួយក្រុម PRISTIN ក្នុងខែមីនា ឆ្នាំ ២០១៧ ក្នុងនាមជាសមាជិកក្មេងជាងគេរបស់ក្រុម។ បន្ទាប់ពីការរំសាយក្រុមក្នុងខែឧសភា ឆ្នាំ២០១៩ Kyla បានសម្រេចចិត្តមិនបន្តអាជីពទោលក្នុងឧស្សាហកម្មកម្សាន្តឡើយ។ ផ្ទុយទៅវិញ នាងបានផ្លាស់ទៅស្រុកកំណើតនៅសហរដ្ឋអាម៉េរិកវិញ ដើម្បីបន្តការសិក្សាផ្នែកចិត្តវិទ្យា។
ក្រៅពីការសិក្សារបស់នាង Kyla ក៏ត្រូវបានគេប្រទះឃើញធ្វើការនៅសួនកម្សាន្តមួយកន្លែង និងមានឆាណែលយូធូបផ្ទាល់ខ្លួនផងដែរ៕
ប្រភព៖ SBM News






ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ
ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
នាថ្ងៃព្រហស្បតិ៍ទី៧ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

