ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំសាយចោល

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 2091

ឈ្មោះការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្តាប់ទៅវាពិរោះខ្លាំងណាស់ មើលពីសំបក​ក្រៅទៅវាល្អមើលណាស់ តែបើនិយាយពីកិច្ចការបម្រើរាស្ត្រវិញ សេរ៉ូលើសេរ៉ូ ដែលធ្វើ​អោយប្រជាពលរដ្ឋមានបញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ខកចិត្តស្អិតទ្រូង ព្រោះតែការអសកម្ម​របស់មន្ត្រីនៅការិយាល័យនេះតាំងពីក្រោមដល់លើ។

ជាក់ស្តែងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចចូលប្រើអាខោនហ្វេសប៊ុគរបស់គាត់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយចោរនោះបានយកអាខោនហ្វេស​ប៊ុគមួយនេះផ្ញើសារទៅភាគីម្ខាងទៀត​ (កន្លែងវេលុយ លក់មាស លក់ពេជ្រ) អោយវេលុយអោយពីរលើកគឺ លើកទីមួយចំនួនប្រាំបួនលានរៀល និងលើកទីពីរចំនួនប្រាំមួយលានរៀល សរុបគឺ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល។ មិនតែប៉ុណ្ណោះចោរ​នោះ​បានផ្ញើសារទៅអ្នកផ្សេងជាច្រើននាក់ទៀត ធ្វើ​អោយមានការភ្ញាក់ផ្អើលដល់ម្ចាស់អាខោនហ្វេស​ប៊ុគ ដែលគាត់ពុំដឹងខ្លួនសោះ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដដែលម្ចាស់អាខោហ្វេសប៊ុគ បានទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប វេលាប្រហែម៉ោង៣រសៀល ដើម្បីសុំដាក់ពាក្យបណ្តឹង តែជាអកុសល្យមន្រ្តីដែល​ប្រចាំការក្នុងការិយាយល័យនេះ បានច្រានចោលមិនទទួលពាក្យបណ្តឹង ឬសេចក្តីរាយការណ៍នោះទេ ថែមទាំងពោលពាក្យថា ”ករណីបែបនេះវាបានកើតឡើងច្រើនណាស់ ដោះស្រាយមិន​ចេញទេ ហើយបើចាប់ចោរបានក៏យកលុយមិនបានដែរ ព្រោះចោរវាចាយអស់ហើយ បានត្រឹមតែដាក់គុគតែប៉ុណ្ណោះ“។ បន្ទាប់មក​ជនរងគ្រោះជាម្ចាសអាខោនហ្វេសប៊ុគបានត្រឡប់មកផ្ទះវិញ ហើយបារម្ភថា ចោរអាចយកហ្វេសប៊ុគគាត់ទៅឆបោកលុយអ្នកផ្សេងទៀត ដូចនេះ គាត់បានពឹងប្អូនរបស់គាត់ អោយជួយយកអាខោនហ្វេសប៊ុគគាត់​មក​វិញ ហើយជនរងគ្រោះម្ចាស់អាខោនហ្វេសប៊ុគក៏បានបដិសេធជាមួយម្ចាស់លុយផងដែរថា គាត់ពុំបានអោយវេលុយ​អោយទេ ហើយលេខទូរស័ព្ទដែលទទួលលុយក៏មិនមែនជាលេខរបស់គាត់ដែរ តែម្ចាស់លុយនៅតែដាក់បន្ទុកអោយគាត់ចេញសងដដែល។

លុះដលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ព្រឹកមិញនេះ ម្ចាស់អាខោនហ្វេសប៊ុគបានទៅការិយាល័យ​ប្រឆាំងបទល្មើសបច្ចេកវិទ្យាម្តងទៀត ដើម្បីសុំធ្វើ​សេចក្តីរាយការណ៍ពីករណីខាងលើដដែល តែខាងមន្ត្រីប៉ូលីសនៅការយាល័យនេះ មិនព្រមទទួលយកសេចក្តីរាយការណ៍របសជនរងគ្រោះនោះទេ ហើយឆ្លើយយក​លេសថា “បើអាខោហ្វេសប៊ុគយកមកវិញបានដោយខ្លួនឯងហើយ ខាងប៉ូលីសមិន​ទទួលសេចក្តីរាយការណ៍ទេ ហើយថែមទាំងគម្រាមជនរងគ្រោះថា សងលុយគេទៅ បើមិន​អញ្ចឹងថ្ងៃទី១មិថុនា ម្ចាស់លុយគេប្តឹងទៅតុលាការ អោយចាប់ខ្លួនហើយ”។ បន្ទាប់មកជនរងគ្រោះបានលខទូរស័ព្ទទៅលោក ម៉ៅ ហាក់ ស្នងការរងទទួលបន្ទុកការិយាល័យបច្ចេកវិទ្យាផ្ទាល់ តែលោក ម៉ៅ ហាក់ ក៏បដិសេធមិន​ទទួលសេចក្តីរាយការណ៍ដូចកូនចៅក្រោមឱវាទរបស់គាត់ដែរ។

សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ មានករណីអ្នកលក់ប៉ើតប៉ោងនៅផ្លូវ៦០ម៉ែត្រ ត្រូវបានគេពង្រត់កូនស្រីអាយុជាង១០ឆ្នាំ យកទៅពួកជួលបន្ទប់ក្នុងក្រុងសៀមរាប តែឪពុករកមិនឃើញ ហើយទូរស័ព្ទកូនស្រីគាត់ខលចូល​តែមិន​មាន​អ្នកលើកទទួល ដូច្នេះគាត់ក៏សម្រេចចិត្តទៅការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអោយជួយឆែកមើលទីតាំងកន្លែងកូនគាត់ស្នាក់នៅតាមរយៈលេខ​ទូរស័ព្ទ តែជាអកុសល្យក្រុងមន្ត្រីទាំងនេះ បដិសេធមិន​ព្រមទទួលពាក្យបណ្តឹង និងមិន​ទទួលសេចក្តីរាយការណ៍ ហើយអោយឪពុកជនរងគ្រោះទៅប្តឹ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ។ កាលនោះឪពុកជនរងគ្រោះបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា គាត់ចង់ដាច់ខ្យល់​ស្លាប់ បើមិនមែនជាកូនស្រីទេ ជារបស់ទ្រព្យល្មមៗដែលបាត់ គាត់សុខចិត្តក្រវាត់ចោល មិនបាច់ប្តឹងទេ ព្រោះទៅប្តឹងនៅ​ប៉ុស្តិ៍ស្លក្រាមគេមិន​ទទួល រត់ទៅក្រុង ក្រុងអោយទៅខេត្ត រត់ទៅខេត្ត ខេត្តអោយមកក្រុងវិញ រត់ចុះរត់ឡើងៗៗ ចុងក្រោយបានខាងអធិការនគរបាលក្រុងទទួលពាក្យបណ្តឹងជួយរកកូនស្រីគាត់។

ពលរដ្ឋនៅខេត្តសៀមរាប មានការងឿងឆ្ងល់ថា តើការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដែលដឹកនាំដោយលោក ម៉ៅ ហាក់ ស្នងការរង បង្កើតឡើងដើម្បីអ្វី? ព្រោះ​ពេលពលរដ្ឋមានបញ្ហាពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យា រត់ទៅរកជំនួយពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខាងលើនេះ តែបែជាដេញពលរដ្ឋចេញ ហើយប្រើភាសា គម្រោះគម្រើយ ត្រគោះបោះបោក មិនគោរពវិជ្ជាវីវៈក្នុងនាយជាមន្ត្រីបម្រើរាស្ត្រទាល់តែសោះ។

ពលរដ្ឋខេត្តសៀមរាប សូមផ្ញើសារទៅឯកឧត្តម តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មេត្តាត្រួតពិនិត្យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផង ថាតើគួរទុកបន្តទៀត ឬរំសាយចោល ជៀស​វាងបំផ្លាញថវិការរដ្ឋឥតប្រយោជន៍ ព្រោះធ្វើការពាក់ព័ន្ធករណីបច្ចេកវិទ្យាអត់បានផង សូម្បីតែរឿងប៉ុនក្រ​ចកដៃដូចករណីខាងលើនេះ?៕ ដោយៈ ផ្លុង រ៉េត រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1871ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1834ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2546ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2642ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1687ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន3008ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1877ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1845ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2676ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2878ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      543នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8750នាក់
ខែនេះ    78462នាក់
ឆ្នាំនេះ   475470នាក់
សរុប   57826866នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:13