គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 05:31 នាទី ចំនួនអានៈ 1485

កាលពីម៉ោង១១និង៣០នាទីយម់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងក្របីមួយក្បាល និង ម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរផ្សាជ្រាវ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមសម្តីរបស់លោក សៀ ឆៃរដ្ឋ ម្ចាស់ម៉ូតូម៉ាកដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខៈ សៀមរាប 1U-3517 សេរីឆ្នាំ២០១៦ បានអោយដឹងថា លោកបានបើកម៉ូតូពីភូមិតាចេក មកភូមិជ្រាវសំដៅទៅផ្ទះ តែភា្លមនោះមានក្របីមួយក្បាលបានរត់យ៉ាងលឿនមក​បុកម៉ូតូរបស់លោក បណ្តាលអោយបែកអាវខ្ទិចអស់ តែមិនបង្កគ្រោះថ្នាក់ដល់រូបលោកនោះទេ។ បន្ទាប់មកលោកបានទៅរាយការណ៍ជូន​ប៉ូលីសដែលប្រចាំការនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ អោយជួយអន្តរាគម ឬចាប់ក្របីទុកសិន ដើម្បីអោយម្ចាស់ទទួលខុសត្រូវលើការខូចខាត់ម៉ូតូ ប៉ុន្តែសត្វ​ក្របីនោះ​អត់មានខ្សែក្រឡុស ទើបមិន​មានអ្នកណាហ៊ានចាប់នោះទេ សូម្បីតែប៉ូលីស​ពីរនាក់ក៏អត់ដឹងថាធ្វើយ៉ាងមេចដែរបានត្រឹមឈរមើលក្របីស៊ីស្មៅ។ ដោយមិន​អស់ចិត្តលោក សៀ​ ឆៃរដ្ឋ បានជិះម៉ូតូទៅហៅបុរស់ម្នាក់ឈ្មោះ ក្រឹម អោយយកខ្សែមកជួយចាប់ក្របី តែពេលបុរស់នោះទៅដល់ ក្របីក្រឡេក​ឃើញមុខបុរស់ឈ្មោះ ក្រឹម ក៏រត់បាត់ទៅ។ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោក សៀ ឆៃរដ្ឋ ពុំទាន់ស្វែងរកម្ចាស់ក្របីឃើញនៅឡើយទេ។

លោក សៀ ឆៃរដ្ឋ សុំអំពាវនាវដល់លោកមេភូមិ លោកចៅសង្កាត់ជ្រាវ និង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវមេត្តា ជួយស្វែងរកម្ចាស់ក្របី ដើម្បីអោយចេញសងថ្លៃខូចខាត ដែលក្របីបានរត់មកបុកម៉ូតូរបស់លោក ដោយម្ចាស់ក្របីមានការខ្ជីខ្ជា ធ្វេសប្រហែលចំពោះសត្វពាហនៈរបស់ខ្លួន។

ពលរដ្ឋអ្នកស្រែសម្ការនៅសង្កាត់ជ្រាវ​តែងតែរអ៊ូរទាំថា អ្នកចិញ្ចឹមក្របីនៅសង្កាត់ជ្រាវ មួយចំនួន មានការទេ្វសប្រហែស ខ្ជីខ្ជា បណ្តាលអោយក្របីចូលស៊ីផលដំណាំរបស់អ្នកស្រុក ហើយ​ក្របីខ្លះរត់ពេញភូមិ គ្មានខ្សែក្រឡុស បណ្តាលអោយបុកម៉ូតូឡានតាមដងផ្លូវសាធារណៈយ៉ាងដូច្នេះ។

យោងតាម មាត្រា  ៣៣ នៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកជិះ អ្នកដឹក  ឬ អ្នកបរសត្វ មិនត្រូវលែងសត្វ ឱ្យដើររហេតរហូត លើផ្លូវ ។ អំពើ ខ្ជីខ្ជា និង ធ្វេសប្រហែសនេះជាបទល្មើសព្រហ្មទណ្ឌ ។ យោងតាម មាត្រា  ២០៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា បណ្តាល ឱ្យស្លាប់អ្នកដទៃ ជាបទល្មើសមនុស្យឃាតដោយអចេតនា  ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី  ១  ឆ្នាំ  ទៅ  ៣  ឆ្នាំ និង ពិន័យជាប្រាក់ពី  ២  លាន  រៀល ទៅ  ៦  លាន រៀល។ ដោយឡែក  សំណង ព្យៈសនកម្ម លើ ជនរងគ្រោះ ជាការទទួលខុសត្រូវរបស់ជនល្មើស។  មាត្រា  ៧៥០ នៃក្រមរដ្ឋប្បវេណីឆ្នាំ  ២០០៧ ចែងថា បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់ អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1788ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1634ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1801ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1623ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1769ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1640ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1628ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1820ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1816ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1933ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      403នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8610នាក់
ខែនេះ    78322នាក់
ឆ្នាំនេះ   475330នាក់
សរុប   57826726នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:44