ស្រុកលំផាត់ ឃុំជ័យឧត្ដម ចំណុចអូរល្ពាក់ គីឡូលេខ ២៤៣ កែវសីមា តាអង៥៣ ឧក្រិតជនបំផ្លាញព្រៃឈើឈ្មោះ ហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាកតែមួយរយៈខ្លី ឥឡូវរបួសចាស់រើឡើងវិញហើយ ទោះជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយ ឧក្រិដ្ធជនជើងខ្លាំងរូបនេះគឺផ្អាកដំណើរការមិនបានប៉ុន្មានថ្ងៃទេ គឺបានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ ឥឡូវជំងឺចាស់រើឡើងវិញហើយ
ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងខ្ញុំថា មេឈ្មួញដ៏ល្បីឈ្មោះប្រចាំភូមិភាគឦសានឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្ស នៅចំណុចអូរល្ពាក់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ព្រំប្រទល់ជាប់ស្រុកកោះញែកខេត្តមណ្ឌលគិរីស្ថិតក្នុងគីឡូម៉ែត្រលេខ២៤៣ កែវសីមា គីឡូលេខ៥៣តាអង។ ហើយចំណុចអូរល្ពាក់ ដែលឧក្រិដ្ឋជនកាប់ប្រមូលអនុផលព្រៃឈើ ដោយគេដឹងថាជាព្រៃអភិរក្សហើយ មេឈ្មួញរូបនេះបានដាក់គូកនជាមេកាមើលកម្មករនៅចំណុចនោះមានឈ្មោះ ម៉ាប់ ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើចេញជារៀងរាល់យប់ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ដើម្បីលក់យកលុយដាក់ហោរប៉ាវ និងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត ។
ប្រភពដែលស្និតនិងមេឈ្មួញ សុំមិនបញ្ចេញឈ្មោះប្រាប់ទៀតថា ជនបំផ្លាញព្រៃឈើ ហូវ វ៉ៃ រូបនេះគ្មាន មន្ត្រីណាហ៊ានរារាំទប់ស្កាត់ឡើយ ព្រោះគេបានរត់ការសែនព្រេនចងជុំនាញតំាងពីរថ្នាក់មូលដ្ឋានភូមិឃុំស្រុក ខេត្ត រួចអស់ហើយ ។ បើសិនចង់ឲ្យមានការទប់ស្កាត់មានប្រសិទ្ធភាពមានតែរាយការណ៍ជូនទៅដល់ថ្នាក់លើដូចជា ៖ ទី១.លោកនាយឧត្តមសេនីយ៍សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ទី២.ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ទី៣.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សូមឯកឧត្តមទាំងបីរូបខាងលើ ជួយអន្តរាគមន៍ដាក់កម្លាំងអធិការកិច្ចចំរុះ ចុះបង្ក្រាបជាបន្ទាន់បើសង្ឃឹមលើមន្ត្រីកូនចៅថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋាននេះកំពុងតែត្រូវថ្នាំសណ្តំរបស់ឧក្រិតជនមេឈ្មួញឈើដ៏ល្បី ហូវ ជីវ៉ៃ នេះអស់ហើយទាន៕ ដោយ៖ សហការី







ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
| ថ្ងៃនេះ | 343 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8550 | នាក់ |
| ខែនេះ | 78262 | នាក់ |
| ឆ្នាំនេះ | 475270 | នាក់ |
| សរុប | 57826666 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

