ប្រភពស្និទ្ធនឹងលោក នូ និច បានឲ្យដឹងថា ការដែលលោក នូ និច អាចប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន គឺដោយសារមានការរួមដៃពីសំណាក់ប្រធានស្នាក់ការច្រកដូនរ័ត្ន និងពីសំណាក់ប្រធានការិយាល័យគយប្រចាំច្រកដូនរ័ត្ន ផងដែរ។ បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន មិនអាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តបានទេ។ ក្រុមឈ្មួញ និងអាជីវករនាំចូលទំនិញពីស្រុកយួន តាមច្រកដូនរ័ត្ន បានឲ្យដឹងថា បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក នូ និច នោះដែរ។
តាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្រុមឈ្មួញដែលនាំចូលទំនិញពីស្រុកយួនតាមច្រកដូនរ័ត្ន ក៏ដូចជាក្រុមឈ្មួញ និងអាជីវកម្មនាំចេញជ័រកៅស៊ូស្អុយ អុស ធ្យូង និងកសិផលផ្សេងៗតាមច្រកដូនរ័ត្ន គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ដែលមានខ្នងបង្អែករឹងមាំ។ ចំណែកលោក ម៉ុន មាគា៍ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យលោក នូ និច ធ្វើអ្វីៗតាមអំពើចិត្ត។
មន្រ្តីនៅច្រកដូនរ័ត្នបានបញ្ជាក់ថា ក្រុមឈ្មួញ និងអាជីវករដែលនាំចេញជ័រកៅស៊ូស្អុយ នាំចេញឈើ អុស ធ្យូង និងកសិផលផ្សេងៗទៅស្រុកយួន តាមច្រកដូនរ័ត្ន គឺជាប្រភពចំណូលដ៏ធំរបស់លោក នូ និច ព្រោះគ្មានឈ្មួញណាអាចរំលងលោក នូ និច បានទេ។ ទន្ទឹមនឹងនេះឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួន ក៏ដូចជាការនាំចូល មាន់ត្រី បន្លែ ផ្លែឈើ ដូង ទុរេន សាវម៉ាវ ជាដើម ក៏ជាប្រភពចំណូលរបស់លោក នូ និច ដែលកំពុងតែល្បីល្បាញខាងពុករលួយផងដែរ។ ដូច្នេះថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះត្រូវបានលាតត្រដាង៕ សហការី (នៅមានត)







ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

