ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វុនស៊ិនប៉ិច និងក្រោមអធិបតីភាពរបស់ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច ដោយមានការរៀបចំពីឯកឧត្តម លើម សុធាវី ប្រធានក្រុមការងារខេត្ត និងឯកឧត្តម សន សាត អគ្គលេខាធិការរងនិងជាធានប្រតិបត្តិខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមួយចំនួនទៀត នៅស្នាក់ការកណ្តាលគណបក្សហ្វុនស៊ិនប៉ិច ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយថ្ងៃជូនដល់យុវជនយុវនារីដែលស្រលាញ់ និងគាំទ្រគណបក្សហ្វុនស៊ិនប៉ិច កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា វគ្គបណ្តុះបណ្តាលនេះគឺបង្កើតឡើងជាលើកដំបូងនៅខេត្តសៀមរាប ហើយក៏នឹងបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅទៀតក្នុងគោលបំណងបង្កើនចំណេះដឹង និងបង្កើនសមត្ថភាពដល់ យុវជន យុវនារី ជំនាន់ក្រោយឱ្យមានការយល់ដឹងអំពីគោលនយោបាយរបស់បក្ស និងយល់ដឹងអំពីការធ្វើនយោបាយទូទៅនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា គ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានឆ្លងកាត់ការសិក្សានៅឯបរទេសគឺនៅ សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមួយធ្លាប់ជួយបណ្តុះបណ្តាល ការសិក្សាដល់សិក្ខាកាមជាច្រើន ដែលបានបញ្ជូនទៅពីគណបក្សហ្វុនស៊ិនប៉ិច ហើយក៏នៅតែបញ្ជូនសិក្ខាកាមឱ្យទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននេះជាបន្តបន្ទាប់ទៀត។ ឯកឧត្តមបានពន្យល់ដល់យុវជនយុវនារី ក្នុងវគ្គបណ្តុះបណ្តាលនេះថា ការតាមដាននយោបាយ ការធ្វើនយោបាយ វាមិនមានទោស ឬមានកំហុសឆ្គងអ្វីនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យកូនខ្មែរគ្រប់រូបបានយល់ដឹងអំពីអ្វីដែលហៅថា នយោបាយ អ្វីដែលហៅថាការចូលរួមធ្វើនយោបាយ និងការធ្វើនយោបាយ ម្យ៉ាងវិញទៀតវាធ្វើឱ្យយុវជនយុវនារី ចេះស្រលាញ់ជាតិមាតុភូមិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មានតែគណបក្សហ្វុនស៊ិនប៉ិចទេ ដែលមានសាច់សាលោហិតរបស់អង្គព្រះមហាក្សត្រធ្វើជាប្រធានបក្ស ក្រៅពីនោះគ្មានទេ សូមកុំយល់ច្រឡំ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា គ្រប់វគ្គបណ្តុះបណ្តាលគឺមានចែកជូនវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនេះ ទាំងគណអធិបតី គ្រូបង្គោល យុវជនយុវនារី ដែលជាសិក្ខាកាមទំាងអស់បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាក្រោមទឹកមុខញញឹមញញែម សប្បាយរីករាយ ដូចក្រុមគ្រួសារតែមួយ ហើយសិក្ខាកាមដែលជាយុវជនយុវនារីខាងលើនេះ បានសន្យាថា នឹងយកចំណេះដឹងដែលខ្លួនបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់យុវជនយុវនារីផ្សេងៗទៀតដែលមិនបានចូលរួម៕ ដោយ៖ ផ្លុងរ៉េត








ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
| ថ្ងៃនេះ | 253 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6243 | នាក់ |
| ខែនេះ | 75955 | នាក់ |
| ឆ្នាំនេះ | 472963 | នាក់ |
| សរុប | 57824359 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

