ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 1148

ជនរងគ្រោះក្នុងរឿងវិវាទដីធ្លីមួយរូប បានសរសេរលិខិតសុំឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ អំពីទង្វើដ៏អាក្រក់ និង ចរិតមិនទៀងត្រង់ ក្បត់កិច្ចសន្យា មិនរក្សាការព្រមព្រៀង របស់បុគ្គលឈ្មោះ ស្តើង សុខុម ដែលមានតួនាទី ជានាយកសាលាផង និង ជាអនុរដ្ឋលេខធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង។ ខាងក្រោមនេះជាសំណេរទាំងស្រុករបស់ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ៖

“ មានមុខងារជានាយកសាលា C.U.S សាខាខេត្តសៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងមានឋានៈជអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បែរជាមានចរិតថោកទាប មិនថ្លៃថ្នូរ មិនសមនឹងតួនាទី និង ឋានៈរបស់ខ្លួនទេ ដោយហេតុថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២១ លោក ស្តើង សុខុម បានលក់ដីស្រែមួយកន្លែង​នៅ ភូមិបល្លង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលដីនោះមានទំហំ ៤០១៧ ម៉ែត្រការ៉េ ទៅឲ្យលោក ហ៊ុយ ពិសិដ្ឋ ដែលមានតម្លៃ $2500 (ពីរពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉ែត្រដើរ ហើយដីនោះមានក្បាលប្រវែង ៣៩.៨៨ម៉ែត្រ ដែលមានទឹកប្រាក់សុបចំនួន $៩៩៧០០(ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ)។ លោក ហ៊ុន ពិសិដ្ឋ បានកក់ប្រាក់​ឲ្យលោក ស្តើង សុខុម និង ប្រពន្ធឈ្មោះ ស ឃុនដារ៉ា អស់ចំនួន $40,000 (បួនម៉ឺនដុល្លារ) ស្មើនឹង ៤០% នៃប្រាក់​សរុបរួចរាល់ហើយ ដោយឈ្មោះ ស្តើង សុខុម សន្យារត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយ៉ាងយូរពីរខែរមកឲ្យលោក ហ៊ុយ ពិសិដ្ឋ ពេលបានប្លង់ហើយទើបលោក ហ៊ុយ ពិសិដ្ឋ ប្រគល់ប្រាក់បង្គ្រប់ទៅឲ្យលោកស្តើសុខុម។

ប៉ុន្តែកន្លងមកអស់រយៈពេលជាងមួយឆ្នាំមកហើយ លោក ស្តើង សុខុម ពុំបានអនុវត្តតាមកិច្ចព្រមព្រៀងទេ គឺគាត់គេចកែទៅជាមិនព្រមលក់ដីទៅវិញ។ យោងតាមប្រភពមិនផ្លូវការនិយាយថា លោក ស្តើង សុខុម មានគម្រោងលក់ដីនេះឲ្យទៅអតិថិជនថ្មីក្នុងតម្លៃ $3500 (បីពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉េត្រដើរ ដូច្នេះហើយទើបគាត់ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាតមិនគោរពតាមកិច្ចសន្យា ទិញ-លក់ ដែលខ្លួនបានព្រមព្រៀងដោយឆន្ទៈ។

ប៉ុន្តែគម្រៀងការរបស់គាត់ត្រូវបរាជ័យ ដោយហេតុថា ដីនោះត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្កកទុកមិនឲ្យលោក ស្តើង សុខុម ធ្វើការលក់ដូរ ជួលបញ្ចាំ បានឡើយ នេះបើតាមដីកាសម្រេចលេខៈ៨៨ ចុះថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២១ និង លេខៈ៧៤ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ស្តើង​សុខុម បានមកសុំចរចាប្រគល់ប្រាក់កក់ចំនួន $40000 (បួនម៉ឺនដុល្លារ) មកឲ្យអ្នកទិញវិញ គឺលោក ហ៊ុយ ពិសិដ្ឋ តែលោក ហ៊ុយ ពិសិដ្ឋ មិនព្រម ព្រោះវាខុសពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង (កិច្ចសន្យា ទិញ-លក់) ដែលបានចែងនៅក្នុងប្រាការ ៦-២ ថា “ប្រសិនបើអ្នកលក់ ត្រឡប់ជាមិនលក់ដីវិញ ត្រូវគុណពីរដងនៃប្រាក់កក់ គឺស្មើ $40000X2=$80000 (ប្រាំបីម៉ឺនដុល្លារ)។ មហាជនរងចាំតាមដានមើលថា តើអនាគត បុគ្គលមានចរិតមិនថ្លៃថ្នូរឈ្មោះ ស្តើង សុខុម នេះនឹងត្រូវប្រឈមយ៉ាងណាចំពោះមុខច្បាប់៕ ”

យោងតាមក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពី ការលក់ទិញ ក្នុងមាត្រាដូចខាងក្រោម៖

មានត្រា ៥១៥-និយមន័យនៃការលក់ទិញ

          ការលក់ទិញសំដៅទៅលើកិច្ចសន្យមួយដែលភាគីម្ខាងហៅថា អ្នកលក់មានករណីកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិផ្សេង​ទៀតលើទ្រព្យសម្បត្តិ ឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីកិច្ចត្រូវចេញថ្លៃ​ជាប្រាក់ឲ្យអ្នកលក់។

មាត្រា ៥១៦-ការបង្កើតកិច្ចសន្យាលក់ទិញ

          កិច្ចសន្យាលក់ទិញអាចត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែភាគីអាចកំណត់ធ្វើលិខិតយថាភូត ឬ លិខិតឯកជន ជាល័ក្ខខ័ណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។

មាត្រា ៥១៨-ប្រាក់កក់

          បើអ្នកទិញបានបង់ប្រាក់កក់ឲ្យទៅអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯអ្នកលក់អាចរំលាយកិច្ចសន្យលក់ទិញ ដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នោះមកវិញបានដែរ។​ ប៉ុន្តែភាគីមិនអាចរំលាយកិច្ចសន្យាបានឡើយ ក្រោយពេលភាគីម្ចាងទៀតបានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ។

ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទិញដី (ហៅថាជាភាគីខ) ស្នើសុំឲ្យលោក ស្តើង​ សុខុម និងលោកស្រី ស ឃុនដារ៉ា (ហៅថាភាគី ក) មេត្តាអនុវត្តទៅតាមកិច្ចសន្យាលក់ទិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កា ឆ្នាំ២០២១ ដោយការព្រមព្រៀងគ្នាដោយឆន្ទៈ ហើយលោកក៏ស្នើសុំទៅតុលាការខេត្តកំពង់ធំ មេត្តាផ្តល់ភាពយុត្តិធម៌ដល់រូបលោកផងព្រោះលោកខាតបង់ទាំងពេលវាលា ខាតបង់ទាំងទ្រព្យសម្បត្តិ ដោយសារការមិនគោរពកិច្ចសន្យាលិកទិញរបស់បុគ្គលឈ្មោះ ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា។

អ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់អំពីលោក ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1790ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2444ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1539ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3957ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4774ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1693ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1855ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1632ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1613ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:04