សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតី

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 04:41 នាទី ចំនួនអានៈ 2046

ខេត្តបន្ទាយមានជ័យ: ថ្មីៗនេះករណីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលលុយតាមច្រើនរូបភាពត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយរួចទៅហើយ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នោះទេ។ តាមការបង្ហើបពីមន្រ្តីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ទេនោះគឺមន្រ្តីឱវាទមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

តាមប្រភពពីក្រុមអ្នករត់ផាសអាប់(កង់បីឥណ្ឌា) និងអ្នករត់ម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កូនចៅលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយពីពួកគេតាមអំពើចិត្ត។ ក្នុងនោះអ្នករត់ម៉ូតូកង់បីឥណ្ឌា ត្រូវបង់លុយកក្នុងមួយខែជាង2000បាត ហើយអ្នករត់ម៉ូតូឌុបក៏ត្រូវបង់លុយក្នុងមួយខែជាង2000បាត ដូចគ្នា ជាងនេះទៅទៀតត្រូវមានវិទ្យុទាក់ទងគ្រប់គ្នា ដោយរក្សាការណ៍សម្ងាត់ទៀតផង។ ប្រភពបានឲ្យដឹងទៀតថា កង់បីឥណ្ឌាមានចំនួន80គ្រឿង ហើយម៉ូតូឌុបក៏មានច្រើនគ្រឿង ដូច្នេះក្នុងមួយខែៗកូនចៅលោក អុី ចំរើន ប្រមូលលុយបានយ៉ាងច្រើន។

ប្រភពស្និទ្ធនឹងលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ចាប់តាំងពីច្រកនេះបើកដំណើរការឡើងវិញ គឺមានភាពមិនប្រក្រតីកើតឡើងជាបន្តបន្ទាប់មិនចេះចប់។ ជាក់ស្ដែងក្រៅពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍គាបយកលុយពីអ្នករត់ម៉ូតូកង់បីឥណ្ឌា និងអ្នករត់ម៉ូតូឌុបគឺមានករណីប្រថាប់ត្រាយកលុយពីជនបរទេសក្នុងម្នាក់ៗ200បាត ផងដែរ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលាតត្រដាងជាបន្តបន្ទាប់៕ ប្រភពខ្មែរអនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1667ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1765ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន4008ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1599ដង រឿងទុំទាវ (មានវីដេអូ)   អាន4363ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2404ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1786ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1667ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1635ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1650ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:55