ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។
លោក បង នាគ ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ស្រុកក្រឡាញ់ និងខេត្តសៀមរាប) ជាដើម បានរៀបរាប់ប្រាក់អ្នកយកព័ត៌មានយើងទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារដើម្បីយកប្រាក់មកទិញរថយន្តស៊ីឈ្នួលដឹកទំនិញអស់រយៈពេលបីខែមកហើយ ដោយបានបង់លុយជូនគយចល័យតំបន់ប្រាំក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀលជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វីបានជាកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោងមួយរសៀលស្រាប់តែក្រុមគយចល័តតំបន់ប្រាំដែលមានស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះមកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគាបទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ។ លោក បង នាគឌ បានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខាងនទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះលោកបានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។ ការចចារគ្នាមិនទាន់បានលទ្ធផលផងខាងគយក៏បញ្ជូនរថយន្តរបស់លោកទៅអគ្គនាយកដ្ឋាន ហើយប្រាប់ថា ឱ្យទៅដោះស្រាយនៅឯអគ្គនាយកដ្ឋានទៅ។ លោក បង នាគឌ បានបន្តទៀតថា តើឱ្យលោកទៅដោះស្រាយនៅអគ្គនាយកដ្ឋានឯណាទី១-លោកជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់ ទី២-គ្មានឯកសារអ្វីនៅក្នុងដៃ ម្យ៉ាងទៀតលោកបានបង់ពន្ធឱ្យជារៀងរាល់ខែហើយហេតុអីបានចាប់រថយន្តលោកទៀត?” លោក បង នាគ បានបញ្ជាក់បន្ថែមថា លោកពុំបានស្គាល់ឈ្មោះគយចល័យដែលយកលុយពីលោកទេ តែលោកមានលេខទូរស័ព្ទពេលទំនាក់ទំនងគ្នាតាមតេឡេក្រាមរាល់ពេលចេញទំនិញ និងមានរូបភាពក្រុមគយចល័យតំបន់ប្រាំខាងលើនេះទទួលលុយពីលោក តែលោកសុំលាក់ទុកសិនមិនចង់ឱ្យនរណាម្នាក់បាត់បង់ការងារធ្វើទេព្រោះសុទ្ធតែជាខ្មែរដូចគ្នា។
លោក បង នាគ ស្នើសុំទៅលោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងផ្តល់រថយន្តជូនលោកវិញផង ព្រោះលោកមិនបានរកស៊ីគេចពន្ធទេ លោកបានបង់លុយឱ្យជារៀងរាល់ដើមខែរយៈពេលបីខែមកហើយ។
កម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីគយតំបន់៥កូនចៅលោកឈួនសោភា និងលោក ឈួន សោភា បានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង តែអង្គភាពយើងរងចាំស្វាគមន៍ជានិច្ចរាល់ការបកស្រាយបំភ្លឺពីភាគីគយចល័តតំបន់៥ខាងលើនេះ៕ ដោយ៖ ផ្លុង រ៉េត







មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
| ថ្ងៃនេះ | 1 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6162 | នាក់ |
| ខែនេះ | 6162 | នាក់ |
| ឆ្នាំនេះ | 288814 | នាក់ |
| សរុប | 57640210 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 00:22 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

