កំពង់ស្ពឺ៖ដើមរដូវវស្សាឆ្នាំ២០១២ចូលមកដល់អាកាសធាតុមានអំណោយផលល្អ ខ្លះសម្រាប់ខេត្តកំពង់ស្ពឺស្រុក១ចំនួនក៏មានភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឱ្យប្រជាកសិករបាននាំគ្នារួតរះចុះបង្កបង្កើនផលភ្ជួររាស់ធ្វើស្រែចំការ ហើយដីស្រែមួយចំនួននៅតាមបណ្តាស្រុកដែលមានទឹកភ្លៀងច្រើនកសិករបានឆ្លៀតស្ទូងតែម្ដងដើម្បីនឹងប្រមូលផលស្រូវស្ដុកទុកហូបប្រចាំថ្ងៃ និងផលនៅសល់ពួកគាត់ធ្វើការលក់ដោះដូរយកប្រាក់ដើម្បីកសាងជីវភាពគ្រួសារអោយមានការរីកចម្រើន។ បច្ចុប្បន្ននេះជីវភាពប្រជាជនរស់នៅខេត្តកំពង់ស្ពឺភាគច្រើន បានពឹងផ្អែកលើមុខរបរធ្វើស្រែចំការជាអាជីព។
មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌មានយើងថាគិតមកដល់ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១២នេះប្រជាកសិករបានចាប់ផ្ដើមភ្ជួររាស់ដីស្រែនិងធ្វើ ថ្នាលសំណាបជាបណ្ដើរៗដើម្បីចុះស្ទូងបង្កបង្កើនផលនាពេលខាងមុខនេះ។ក្នុងនោះផងដែរក៏មានភូមិមួយចំនួនកំពង់តែខ្វះទឹកដែលប្រជាកសិករអំពាវនាវដល់ខាងមន្ទីធនធានទឹកសុំចុះសិក្សារស្រាវជ្រាវធ្វើការបូមទឹកជួយសង្រ្គោះសំណាបដល់ពួកគាត់ផងដែរដូចជាភូមិតាំងក្រសាំង ភូមិត្រពាំងមាន់ ស្ថិតនៅ ឃុំព្នាយ ស្រុកសំរោងទង ជាដើម។ក្រុមកសិករបានបន្តថាពួកគាត់ ចូលចិត្តធ្វើស្រូវចំរុះមាន បន្លាផ្តៅ នាងខុន នាងម៉ិញ អ៊ីអ៊ែរ ឆ្មាល្អិតនិងស្រូវផ្កាម្លិះ។ ស្រូវផ្កាម្លិះត្រូវចាត់ទុកថាជាស្រូវប្រភេទលេខ១ព្រោះមានតំលៃខ្ពស់នៅលើទីផ្សារ។
បច្ចុប្បន្នពលរដ្ឋបានបង្កបង្កើនផលស្រូវបាន២៥ភាគរយដើមរដូវវស្សាឆ្នាំនេះ។ហើយប្រជាពលរដ្ឋហាក់យល់ដឹងច្រើនអំពីការប្រើប្រាសជីដោយពលរដ្ឋភាគច្រើនបាប្រើប្រាស់ជីដែលធ្វើពីលាមកគោ និងលាមកមាន់និង មាន១ចំនួនដែលពួកគាត់ក៏បានប្រើជីគីមីផងដែរ។ក្រៅពីការប្រកបមុខរបរធ្វើស្រែក៏មានពលរដ្ឋស្រុកខ្លះគាត់ដាំបន្លែ ស្រុកខ្លះទៀតធ្វើចំការ និងចិញ្ចឹម មាន់ ទា ជ្រូកទៅតាមចំណង់ចំណូលចិត្តក្រុមគ្រួសាររបស់ពួកគាត់និមួយៗ។
តាមរបាយការណ៏ព័ត៌មានមន្ទីពាណិជកម្មខេត្ត ផ្ទៃដីបង្កបង្កើតផលមានចំនួន ១១០,០០០ ហ.ត បរិមាណផលស្រូវ ២៥៦,៨៥០ តោន/ឆ្នាំ (ទិន្នផលមធ្យម ២.៣៣៥ តោន/ហ.ត)។ ខេត្តកំពង់ស្ពឺមាននៅសល់អង្គរចំនួន ៣៣,០០០ តោនសំរាប់នាំចញ។
ទាក់ទងនិងការសុំណូមពររបស់ប្រជាពលរដ្ឋបូមទឹកដាក់ស្រែលោកអៀពិសិដ្ឋប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺមិនអាចសុំការបំភ្លឺបានទេដោយលោកឆ្លើយតាមទូរស័ព្ទថាជាប់រវល់៕






តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
| ថ្ងៃនេះ | 8063 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 20022 | នាក់ |
| ខែនេះ | 85035 | នាក់ |
| ឆ្នាំនេះ | 367687 | នាក់ |
| សរុប | 57719083 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 03:37 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

